ព័ត៌មាន

K9 Viraat បង្ហាញរាងដ៏អស្ចារ្យ អមដោយសម្ថភាពសម្បូរបែប

 

image

ឆមាសចុងក្រោយនេះមានស្មាតហ្វូនជាច្រើនបានបង្ហាញខ្លួន ក្នុងនោះមិនត្រឹមតែក្រុមហ៊ុនផលិតស្មាតហ្វូនធំៗនោះទេ ប៉ុន្តែថែមទាំងមានក្រុមហ៊ុនតូចៗជាច្រើនដូចជាក្រុមហ៊ុន Karbonn ជាដើម។

​ក្រុមហ៊ុន  Karbonn បង្ហាញស្មាតហ្វូនសេរីថ្មីរបស់ខ្លួននាំមកជាមួយសមត្ថភាពមិនចាញ់ស្មាតហ្វូននានាដែលកំពុងល្បីល្បាញ។ K9 Viraat  រចនាឡើងមានភាពស្រស់ស្អាតប្រណីត អមដោយបច្ចេកវិទ្យាទំនើបជាច្រើន។ 

K9 Viraat   មានលក្ខណៈពិសេសជាច្រើនដូចជា៖

-ជាស្មាតហ្វូនប្រើស៊ីមពីរ

-បំពាក់អេក្រង់ទំហំ 5.5 អ៊ីង និងមានកម្រិតបង្ហាញ 1280 x 720 HD

​-កម្រាស់ 11.7mm និងទម្ងន់ 171 ក្រាម

-ប្រព័ន្ធខួរក្បាល quad-core មានល្បឿន 1.3GHz

-មេម៉ូរីទំហំ 8GB រ៉េមទំហំ 1GB

-កាមេរ៉ាមុខទំហំ 3.2 មេហ្គាភិចសែល

-កាមេរ៉ាក្រោយទំហំ 5​មេហ្គាភិចសែល

-ថ្ម ទំហំ 2800mAh

សម្រួល៖លក្ខិណា