ព័ត៌មាន

ស្ងាត់ៗ Sony Xperia X Compact ប្រកាសថ្ងៃដាក់បង្ហាញ

ក្រុមហ៊ុន Sony សំងំផលិតស្មាតហ្វូនជំនាន់ថ្មី ពេលនេះបែកធ្លាយសមត្ថភាពមុនពេល ដាក់បង្ហាញ ជាមួយសមត្ថភាពពិតជាខ្លាំងជាងស្មាហ្វូនជំនាន់មុន។

ក្រុមហ៊ុន Sony ផលិតស្មាតហ្វូនថ្មីមានឈ្មោះថា Sony Xperia X Compact ។ Sony Xperia X Compact  ត្រូវបានរចនាមកជាមួយបច្ចេកវិទ្យា AOSP ។ ស្មាតហ្វូននេះអាចប្រើបានជាមួយប្រព័ន្ធបច្ចេកវិទ្យា AOSP។​ លើសពីនេះ Sony Xperia X Compact ភ្ជាប់ឈីប Snapdragon 820 ជាមួយរ៉េមទំហំ 4GB និងមេម៉ុរ៉ីទំហំ 64GB។ កាមេរ៉ារបស់វានឹងអាចថតយករូបភាពបានភ្លឺច្បាស់មិនចាញ់កាមេរ៉ាអាជីព ជាពិសសវាផ្តិត យករូបភាពស្រស់ស្អាតម៉ត់ លើករូបភាពឲ្យមើលទៅកាន់តែទាក់ទាញ។ អេក្រង់នោះមាន កម្រិត 720p ជាពិសេស។ ស្មាតហ្វូននេះថែមទាំងផ្តល់សមត្ថភាពថតវីដេអូរបានកម្រិត 4K។ ក្រុមហ៊ុន Sony នឹងបង្ហាញស្មាតហ្វូនរបស់ខ្លួននៅថ្ងៃទី 24 ខែកញ្ញាខាងមុខនេះ។

 imageimage

 

imageimage

អត្ថបទ៖ Sony

សម្រួល៖​លក្ខិណា