ព័ត៌មាន

បែកធ្លាយក្រុមហ៊ុនសាមសុងគ្រោងរចនា Galaxy S8 ម៉ូដែលបន្ទាប់ពី Galaxy Note7

ក្រោយពីមានការបង្ហាញស្មាតហ្វូន Galaxy Note7 ជាស្ថាពរ ក្រុមហ៊ុន Samsung បានផ្តោតសំខាន់លើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លូនមានសហ័សនាមថា Galaxy S8។ Galaxy S8 នឹងដាក់បង្ហាញនៅឆ្នាំក្រោយ។

Galaxy S8  ជាស្មាតហ្វូនបន្ទាប់ដែលក្រុមហ៊ុនត្រូវរចនាដើម្បីប្រកួតប្រជែងលើទីផ្សាជាបន្ត។ Galaxy S8  នឹងបំពាក់កាមេរ៉ាទំហំ ១២ មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល។ ក្រៅពីនេះវានឹងប្រើបច្ចេកវិទ្យាស្កែនកែវភ្នែកដើម្បីការពារសុវត្ថិភាពស្មាតហ្វូនរបស់អ្នក។

image

សូមរំលឹកថា Galaxy Note7 ជាស្មាហ្វូនរៀមច្បងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ លក្ខណៈពិសេសរវស់វាមានដូចជា៖

Note 7 ត្រូវបានរចនាដោយ មានបណ្តោយ153.5mm ទទឹង 73.9mm កម្រាស់ 7.9mm និងទម្ងន់169g  មើលទៅមានរូបរាងលេចធ្លោ បំផុសនូវភាពឆៀតឆាយ និងស៊ីវិល័យ ជាពិសេសផ្តល់នូវភាព ស្រស់សង្ហារនៅពេលដែលបានកាន់វាប្រើក្នុងដៃ។ ក្រៅពីវាមានរូបរាងស្រស់ស្អាត Note 7 ថែមទាំងត្រូវបំពាក់ដោយ ឈីបខ្លាំងជំនាន់ចុងក្រោយ របស់ Samsung គឺ Exynos8 octa 8890(2300MHz) និង ក្រាហ្វិចកាតប្រភេទ ARM Mali-T880 MP12(650MHz) អមដោយរ៉េម 4GB(LPDDR4) ។ អ្នកអាចផ្ទុកទិន្ន័យ និងក្មវិធីបានយ៉ាងច្រើមសម្បូរបែបជាមួយនឹងការបំពាក់អង្គចងចាំ ក្នុងម៉ាស៊ីនទំហំ 64GB ជាមួយនឹងបច្ចេកវិទ្យា UFS 2.0 ហើយអាចបន្ថែមអង្គចងចាំ ក្រៅបានដល់ទៅ 256GB។ កាមេរ៉ារបស់ Note 7 ខ្លាំងខាងកាមេរ៉ាក្រោយ ទំហំ 12MP ផ្តល់នូវសមត្ថភាពថតរូបភាពច្បាស់ ខ្លាំងប្រហាក់ប្រហែលនឹងកាមេរ៉ាថតរូបជាពិសេសវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Sony IMX260 Exmor RS សេនសឺ CMOS ។ កាមេរ៉ាមុខវិញមានទំហំ 5 មេហ្គាភិចសែល ជាមួយ បច្ចេកវិទ្យា Auto HDR ដែលកាមេរ៉ានេះអាចថតយកវីដែអូរបានកម្រិត 4K video។

image

 

image