ព័ត៌មាន

ក្រុមហ៊ុន Samsung ផលិត Galaxy TabPro S បានជោគជ័យ

ក្រុមហ៊ុន Samsung និយាយថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មសដើម្បីផលិតថេប្លេតជាប្រភេទហាយប្រីដ។ ថេប្លេតមានឈ្មោះថា  Galaxy TabPro S ។

 Galaxy TabPro S ជាថេប្លេតដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Windows-10 ដែលកំពុងតែពេញនិយមបំផុតសម្រាប់ឧបករណ៍សម័យថ្មី។ ថេប្លេតនេះបំពាក់អេក្រង់ទំហំ 12 អ៊ីង។ លើអេក្រង់នោះផ្តល់កម្រិតបង្ហាញនៃរូបភាព  2160×1440 ភិចសែល ដែលជាប្រភេទ Super AMOLED។ សម្រាប់ប្រព័ន្ធខួរក្បាលរបស់វា ជាប្រភេទ Core M  ដែលសម្រួលដល់ប្រព័ន្ធដំណើរការបានល្អបំផុត។ របាយការណ៍នោះបានលើកឡើងបន្ថែមពី    ម៉ូដែល Galaxy TabPro S2 ថ្មីមួយទៀយ ថាវានឹងអាចប្រើប្រាស់ភ្ជាប់ជាមួយ LTE។ ក្រុមហ៊ុនបន្តទៀតថា ដំណើរការផលិត Galaxy TabPro S ប្រព្រឹត្តទៅដោយរលូន ជាពិសេសក្រុមហ៊ុនរំពឹងទុកថា ការលក់ចេញរបស់វានឹងលក់ដាច់ឆាប់បំផុត ដោយអាស្រ័យលើគុណភាព រចនារូបរាង និងការបំពាក់សមត្ថភាពកាន់តែខ្លាំងជាងមុន។

 

image

អត្ថបទ៖ Galaxy TabPro S

សម្រួល៖ លក្ខិណា