ព័ត៌មាន

ឧបករណ៍ជំនួយបន្ថែមដ៏អស្ចារ្យសម្រាប់ Galaxy Note 7

ទូរស័ព្ទ Samsung Galaxy Note 7 បានប្រកាសជាផ្លូវការកាលពីសប្តាហ៍មុននេះ ហើយទទួលបានការកម្មង់ទិញយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រព្រោះតែវាមានរូបរាងស្រស់ស្អាត ទាក់ទាញព្រមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យា Iris Scanning (ការស្កែនដោះសោរតាមរយៈប្រស្រីភ្នែក) មុខងារ Waterproof (មិនជ្រាបទឹក) និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនទៀត។

image

ពេលនេះ យើងសូមបង្ហាញនូវឧបករណ៍អេឡិចត្រូនិចបន្ថែមសម្រាប់ការពារទូរស័ព្ទ Galaxy Note 7 ។

សម្បក S View

សម្បកស្រោមការពារ S View អាចជួយការពារនូវទូរស័ព្ទ Samsung Galaxy Note 7 ពីការធ្លាក់ ហើយវាអាចបញ្ឈរជាជើងទម្ររមួយដែលលោកអ្នកអាចទស្សនាខ្សែភាពយន្ត ឬការកម្សាន្តនាៗយ៉ាងផាសុកភាពបំផុត។ វាពិតជាផ្តល់នូវភាពច្បាស់ត្រជាក់ភ្នែកសម្រាប់របស់អ្នក។ សម្បក S View នេះមាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស ពណ៌ទឹកសមុទ្រ ពណ៌លឿង និងពណ៌ទឹកប្រាក់។

 image

សម្បក LED View Cover

សម្បកស្រោម LED View Cover កាន់តែប្លែក និងទាក់ទាញព្រោះលោកអ្នកអាចធ្វើការរៀបចំកំណត់នូវ Notifications បានកាន់តែលឿន និងងាយស្រួលបំផុត។ អ្នកអាចធ្វើការកំណត់នូវម៉ោងរោទន៍ ឬពេលវេលាសម្រាប់ទទួលលេខទូរស័ព្ទបានថែមទៀត។ ស្រោមទូរស័ព្ទនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកសមុទ្រ។

 image

សម្បក Clear View Cover

សម្បកស្រោមទូរស័ព្ទ Clear View Cover មានការរចនាយ៉ាងស្រស់ស្អាត ហើយវាថែមទាំងមានគែមកោងនៅសងខាងដែលស៊ីគ្នាជាមួយនឹងទូរស័ព្ទ Samsung Galaxy Note 7 ។ អ្នកអាចគ្រប់គ្រងទៅលើការខល និងជាច្រើនទៀតដោយមិនចាំបាច់បើកសម្បកកញ្ចក់នេះចេញនោះទេ។ សម្បក Clear View Cover នេះមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស ពណ៌ទឹកសមុទ្រ និងពណ៌លឿង។

 image

សម្បក Leather Cover

សម្បកទូរស័ព្ទ Leather Cover ជាស្រោមស្បែកដែលជួយការពារនូវទូរស័ព្ទពីការធ្លាក់ជាយថហេតុ ហើយវាមើលពីចម្ងាយទៅពិតជាទាក់ទាញនឹងអស្ចារ្យជាទីបំផុត។ វាត្រូវបានរចនាមកជាមួយនឹងភាពល្អឥតខ្ចោះដែលងាយស្រួលកាន់បំផុត។

image

ក្តារចុច Keyboard Cover

សម្រាប់លោកអ្នកដែលនិយមក្នុងការចុចលេខជាមួយនឹងក្តារ Keyboard លោកអ្នកអាចបន្ថែមជាមួយនឹង Keyboard Cover ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយតួអក្សរបានលឿន ហើយថែមទាំងជួយការពារស្មាតហ្វូនរបស់អ្នកពីការធ្លាក់ទៀតផង។ វាមិនត្រូវការទាមទារការតម្លើងអ្វីទាំងអស់ គ្រាន់តែភ្ជាប់ Keyboard Cover នេះជាមួយនឹងស្មាតហ្វូនរបស់អ្នក អ្នកអាចចាប់ផ្តើមការងាររបស់អ្នកបានភ្លាម។

image