ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនសាមសុង៖ អញ្ជើញអតិថិជន Galaxy Note​​ 7 ចុះឈ្មោះពីថ្ងៃទី 12 កញ្ញា ដល់ ២៤ កញ្ញា ដើម្បីប្តូរយក Galaxy Note7 ​ថ្មី

សាខាក្រុមហ៊ុនថៃSamsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជាអញ្ជើញអតិថិជន Galaxy Note7 ចុះឈ្មោះពីថ្ងៃទី 12 កញ្ញា ដល់ ២៤ កញ្ញា ដើម្បីប្តូរយក Galaxy Note7 ថ្មី

 បន្ទាប់ពី​សេចក្តីប្រកាសព័ត៌មានលើកទី១នាពេលថ្មីៗនេះអំពីការស្ម័គ្រចិត្តរបស់ សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា ក្នុងកម្មវិធីប្តូរជូន Galaxy Note 7 ថ្មីជំនួស​ Galaxy Note 7 ដែលអតិថិជនបានជាវនាពេលថ្មីៗនេះសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជាសូមអញ្ជើញអតិថិជន Galaxy Note 7 ទាំងអស់ចុះឈ្មោះ ចាប់ពីថ្ងៃទី12 ខែកញ្ញា ដល់ថ្ងៃទី​​ ២4 ខែកញ្ញា ឆ្នាំ2016  ដើម្បីប្តូរយក Galaxy Note 7 ថ្មី

 image

ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី   ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជនក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ទ្ទ 023 99 32 32  ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 6ល្ងាច

 image

ចំពោះអតិថិជនដែលបានចុះឈ្មោះដូរយក Galaxy Note 7 អាចទទួលយក Galaxy Note 7 ថ្មីពីទីកន្លែងដែលបានចុះឈ្មោះ ចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។​

 យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាថា សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា នៅតែបន្តផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។