ព័ត៌មាន

ស្មាតវ៉ច Gear S3 Classic | Frontier ភាពទាន់សម័យពីខាងក្រៅ បច្ចេកវិទ្យាកាន់តែអស្ចារ្យនៅខាងក្នុង

នាឡិកាស្មាតវ៉ច Gear S3 ផ្តល់នូវសោភ័ណ្ឌភាពដ៏ប្រណិតជាមួយនឹងការរចនាឡើងរូបរាងថ្មីស្រស់ស្អាត និងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗរួមទាំងលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់។ ទាំងនេះគឺជាមូលហេតុដែលអ្នកគួរតែជ្រើសរើសប្រើប្រាស់នូវស្មាតវ៉ច Gear S3 ដោយសារតែវាមានភាពងាយស្រួល និងផ្តល់នូវភាពទាន់សម័យដល់លោកអ្នក។ វាត្រូវបានបង្កើតឡើងដោយអ្នកអាចពាក់នាឡិកានេះបានច្រើនថ្ងៃដោយមិនចាំបាច់ប្រើប្រាស់ទូរស័ព្ទរបស់អ្នក ឬការបញ្ចូលថ្មនោះទេ ហើយអ្នកនឹងទទួលបាននូវអារម្មណ៍កាន់តែស្រស់ស្រាយបំផុតនៅពេលដែលបានប្រើប្រាស់ជាមួយនឹងនាឡិកាថ្មី Gear S3 នេះ។

image

Gear S3 គ្រាន់តែមើលឃើញភ្លាម លោកអ្នកនឹងមានអារម្មណ៍ដូចជានាឡិកាដៃពិតៗ ប៉ុន្តេវាមានសមត្ថភាពច្រើនជាងនាឡិកាដៃធម្មតា ហើយលោកអ្នកមិនត្រូវការអ្វីបន្ថែមទៅលើនាឡិកានោះទេព្រោះមុខងារពិសេសៗជាច្រើនត្រូវបានបំពាក់ទៅលើនាឡិកាមួយនេះ ហើយលោកអ្នកអាចធ្វើនូវរឿងរ៉ាវអស្ចារ្យជាច្រើនដោយមិនចាំបាច់ត្រូវការទូរស័ព្ទដៃក៏បាន។

image

សម្រាប់មុខងារ Always on Display បានធ្វើឱ្យអេក្រង់ 1.3 អ៊ីងកម្រិត Super AMOLED របស់នាឡិកា Gear S3 បង្ហាញនូវមុខផ្ទៃនាឡិកាដូចនាឡិកាពិតៗ។ សម្រាប់ការប្រើប្រាស់មុខងារនេះពិតជាអស្ចារ្យណាស់សម្រាប់លោកអ្នកដែលចង់បង្ហាញពីភាពទាន់សម័យរបស់ពួកគេទៅកាន់អ្នកដ៏ទៃ។ 

អ្នកអាចធ្វើការផ្លាស់ប្តូរនូវលក្ខណៈរូបរាងរបស់ស្មាតវ៉ច Gear S3 បានតាមរយៈការជ្រើសរើសនូវមុខនាឡិកាថ្មីៗជាច្រើន។ ជាមួយនឹងការរចនានូវផ្ទៃមុខនាឡិកាចំនួន 15 ម៉ូដផ្សេងគ្នាហើយនឹងជាច្រើនទៀតដែលដំណើរការនៅក្នុង Gear App Store វាពិតជាផ្តល់នូវជម្រើសជាច្រើនសម្រាប់លោកអ្នកក្នុងការជ្រើសរើសនូវមុខនាឡិកាណាមួយដែលអ្នកពេញចិត្ត។ គ្រប់ផ្ទៃមុខនាឡិកាទាំងអស់សុទ្ធតែប្រើប្រាស់នូវមុខងារ Always on Display ដូចនេះអ្នកនៅតែអាចមើលឃើញបានច្បាស់ពីភាពស្រស់ស្អាតរបស់វាគ្រប់ពេលវេលា។ អ្នកអាចធ្វើការជ្រើសរើសនូវផ្ទៃមុខនាឡិកាផ្ទាល់ខ្លួនដែលអ្នកពេញចិត្ត ដើម្បីចែករំលែកនូវភាពស្រស់ស្អាតទៅកាន់អ្នកដ៏ទៃផងដែរ។

image

image

image

បើនិយាយពីកញ្ចក់រាងមូលរបស់នាឡិកាស្មាតវ៉ច Gear S3 វិញពិតជាផ្តល់នូវអារម្មណ៍ពេញចិត្តក្នុងការប្រើប្រាស់ ព្រោះវាមានលក្ខណៈសាមញ្ញប៉ុន្តែស្រស់ស្អាតបំផុត។

image

នាឡិកាជាច្រើនតែងតែបង្កើតឡើងដោយមានគោលបំណងផ្សេងៗគ្នា ប៉ុន្តែវាក៏ត្រូវបានចាត់ទុកថាជាវត្ថុដែលមានតម្លៃមួយផងដែរ។ អ្នកអាចធ្វើការលម្អរនូវនាឡិកាស្មាតវ៉ចរបស់អ្នកបានផងដែរដោយគ្រាន់តែធ្វើការផ្លាស់ប្តូរខ្សែដៃនាឡិកាមួយនេះទៅតាមពណ៌ដែលអ្នកពេញចិត្ត។ នាឡិកា Gear S3 ប្រើប្រាស់នូវខ្សែនាឡិកាទំហំស្តង់ដារ 22 មីលីម៉ែត្រ។

Gear S3 Frontier ជាប្រភេទនាឡិកាស្មាតវ៉ចដែលត្រូវបានបង្កើតឡើងមកសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តចេញក្រៅច្រើន ជាពិសេសសម្រាប់ការផ្សងព្រេងរបស់ពួកគេ។ ចំនែកនាឡិកា Gear S3 Classic គឺមានរូបរាងល្អប្រណិត និងទាក់ទាញចិត្តមនុស្សនៅជុំវិញខ្លួនរបស់អ្នក។