Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ការអាប់ឌែតទៅលើការប្រមូល Galaxy Note 7៖ 90% ជ្រើសរើសជម្រើសផ្លាស់ប្តូរថ្មីជាជាងបង្វិលទឹកប្រាក់វិញ

September 28
08:42 am 2016
Like and Share this page:

ក្រុមហ៊ុន Samsung បានចាប់ផ្តើមនូវការប្រមូលនូវហ្វាប់ប្លេត Galaxy Note 7 ត្រលប់មកវិញតាំងតែពីថ្ងៃទី 2 ខែកញ្ញាមក ហើយពេលនេះក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា 90% នេះអតិថិជនដែលបានទិញហ្វាប់ប្លេតនេះសម្រាប់ចិត្តផ្លាស់ប្តូរយកថ្មីដែលបានផ្លាស់ប្តូរថ្មថ្មីទៅលើថ្មដែលមានបញ្ហា។

image

នៅក្នុងប្រទេសសិង្ហបុរី ការប្រមូលហ្វាប់ប្លេត Galaxy Note 7 ត្រលប់មកវិញមានរយៈពេលត្រឹមតែ 10 ថ្ងៃប៉ុណ្ណោះ ហើយអតិថិជនជាង 80% បានបញ្ជូននូវហ្វាប់ប្លេត Note 7 ដែលថ្មមានបញ្ហាត្រលប់មកវិញផងដែរ។ យ៉ាងណាមិញ នៅក្នុងទីផ្សារដូចជាអាមេរិច និងកូរ៉េ ការប្រមូលមកវិញរបស់ហ្វាប់ប្លេតនេះហាក់ដូចជាមានសភាពយឺតនៅឡើយហើយក្រុមហ៊ុន Samsung រាយការណ៍ថា 60% នៃហ្វាប់ប្លេតដែលបានប្រមូលបានធ្វើការផ្លាស់ប្តូរថ្មីជូនអតិថិជនហើយ។

image

អ្នកអាចពិនិត្យមើលថាហ្វាប់ប្លេត Galaxy Note 7 របស់អ្នកជាស្តុកថ្មីឬអត់តាមរយៈការពិនិត្យមើលនៅត្រង់សញ្ញារាងការេនៅលើប្រអប់ និងរូបនិមិត្តសញ្ញាថ្មដែលមានពណ៌បៃតង ហើយបើរូបថ្មនៅមានសញ្ញាពណ៌សអ្នកត្រូវយកទៅផ្លាស់ប្តូរថ្មីជាបន្ទាន់។

ក្រុមហ៊ុន Samsung ក៏បានជម្រុញអតិថិជនអ្នកប្រើប្រាស់ហ្វាប់ប្លេតដែលមិនទាន់បានយកមកកាន់ក្រុមហ៊ុន សូមប្រញ៉ាប់ឡើងព្រោះស្តុកថ្មីជិតចាប់ផ្តើមហើយ។ អ្នកអាចធ្វើការខលទៅកាន់ហាងដែលអ្នកបានទិញហ្វាប់ប្លេតនេះ ឬទំនាក់ទំនងផ្ទាល់ទៅកាន់ក្រុមហ៊ុនតែម្តង៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 11526
Yesterday : 17328
This Month : 433587
Last Month : 398233
Total Visitor : 22748254