ព័ត៌មាន

តើអ្នកណាខ្លះបានចូលរួមថតរូបជាមួយសាមសុង S7 Angel ?

ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធីប្រកួតថតរូប S7 Angel ដ៏គួរអោយទាក់ទាញពីសំណាក់យុវវ័យ ដែលមានមនុស្សចូលរួមជាច្រើនកុះករ កាលពីថ្ងៃទី 24 និង 25 ខែកញ្ញាឆ្នាំ 2016 កន្លងទៅក្នុងទីក្រុងភ្នំពេញ។

  image

លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុនសាមសុងថៃអេទ្បិចត្រូនិចនៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងរៀបចំកម្មវិធីប្រកួតថតរូប S7 Angel នេះទ្បើងដើម្បីអបអរសាទរភាពជោគជ័យរបស់ទូរស័ព្ទសាមសុង S7​ edge ដែលជាទូរស័ព្ទ លក់ដាច់ជាងគេប្រចាំឆ្នាំ 2016 ទូទាំងពិភពលោក។»

image 

លោកបានបន្តទៀតថា៖ «កម្មវិធីប្រកួតថតរូប S7 Angel ដ៏ទាក់ទាញមួយនេះ គឺជាការប្រកួតថតរូបរបស់អ្នកគាំទ្រសាមសុងជាមួយ S7 Angel ទាំង 7 រូបដ៏ស្រស់សោភា ហើយអ្នកគាំទ្រទាំងអស់នោះនឹងមានឱកាសឈ្នះរង្វាន់ Samsung Galaxy S7 edge មួយគ្រឿង និងរង្វាន់ផ្សេងៗទៀតជាច្រើនដោយយើងធ្វើការជំរុះយករូបថតជាមួយ S7 Angel ដែលបានបង្ហោះចូលទៅក្នុងហ្វេសប៊ុកផេក “Samsung Cambodia” ក្នុងការស្វែងរកអ្នកទទួលបានជ័យជំនះ។»

សូមកុំភ្លេចចូលរួមទាំងអស់គ្នាព្រោះកម្មវីធីនេះនឹងបន្តធ្វើម្តងទៀត នៅថ្ងៃទី 08 និង09 ខែតុលាឆ្នាំ 2016 នៅតាមទីតាំងផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញ តាមរយៈហ្វេសប៊ុកផេក  Samsung Cambodia ។

image

image                         

លើសពីនេះទៅទៀត រាល់ការជាវ Samsung S7 ឬ S7 edge ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ2016 អតិថិជននឹងទទួលបានការបន្ថែមជូនដ៏ពិសេសដែលរួមមានការបញ្ចុះតម្លៃ $30 អង្គចងចាំ 64GB និង អត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនសែលកាត។