ព័ត៌មាន

ស្មាតហ្វូន Galaxy S8 នឹងបំពាក់នូវកាមេរ៉ាភ្លោះ និងបច្ចេកវិទ្យាស្កែនប្រស្រីភ្នែក

របាយការណ៍ថ្មីដែលបានបញ្ជាក់មកពីប្រទេសកូរ៉េបានឱ្យដឹងថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មតហ្វូន Galaxy S8 ដោយបំពាក់នូវកាមេរ៉ាភ្លោះ​ និងបច្ចេកវិទ្យាស្កែនប្រស្រីភ្នែក។​ ប្រព័ន្ធកាមេរ៉ាភ្លោះជាផ្នែកមួយរបស់ក្រុមហ៊ុន  Samsung Electro-Mechanics និង​ក្រុមហ៊ុន Sekonix ដែលបង្កើតនូវកាមេរ៉ា Lens សម្រាប់ស្មាតហ្វូន រួមទាំងក្រុមហ៊ុន Kolen ដែលបង្កើតនូវ Lens សម្រាប់បច្ចេកវិទ្យាស្កែនប្រស្រីភ្នែក។

image

ក្រុមហ៊ុន Patron និង​MCNEX  ដែលធ្លាប់ប្រើប្រាស់នូវបច្ចេកវិទ្យាស្កែនប្រស្រីភ្នែកនៅលើហ្វាប់ប្លេត Note 7 ពេលនេះនឹងបង្កើតនូវបច្ចេកវិទ្យានេះដាក់នៅលើ Galaxy S8 ដូចគ្នាផងដែរ។ មកទល់ពេលនេះក្រុមហ៊ុនជាច្រើនដែលបានផលិតនូវកាមេរ៉ាភ្លោះមានដូចជា HTC, LG, Apple, Huawei, Xiaomi និងជាច្រើនទៀត ប៉ុន្តែបច្ចេកវិទ្យាស្កែនប្រស្រីភ្នែកនៅមិនទាន់មាននោះទេក្រៅពីក្រុមហ៊ុន Samsung ៕