ព័ត៌មាន

Samsung Galaxy J3 (2017) បង្ហាញខ្លួននៅក្នុងបញ្ជីរបស់ Geekbench

ទូរស័ព្ទ Samsung ស៊េរីថ្មីដែលមានលេខកូដ SM-J327P ដែលត្រុវបានគេដឹងថាវាជាទូរស័ព្ទ Galaxy J3 (2017) បានបង្ហាញខ្លួននៅក្នុងបញ្ជីរបស់ Geekbench ហើយ។ នៅក្នុងបញ្ជីនេះបានទម្លាយឱ្យដឹងថា ស្មាតហ្វូននេះប្រើប្រាស់នូវអង្គប្រតិបត្តិការ Snapdragon 430 Chipset រ៉េមទំហំ 2GB និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.1 ។

image

តាមការបញ្ជាក់ពី TENAA បាន​ឱ្យដឹងថា ទូរស័ព្ទនេះមានអេក្រង់ទំហំ 5.1 អ៊ីងកម្រិតភាពច្បាស់ Super AMOLED 720p Full HD កាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ថាមពលថ្មទំហំ 2,600mAh ៕