ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy J5 Prime ពេលនេះដាក់លក់នៅក្នុងប្រទេសអូស្រ្តាលីហើយ!

ទូរស័ព្ទ Samsung Galaxy J5 Prime ត្រូវបានប្រកាសជាផ្លូវការនៅក្នុងខែកញ្ញានៅក្នុងឆ្នាំនេះហើយវាត្រូវបានដាក់លក់តែនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ហើយឥឡូវនេះវាបានដាក់លក់នៅក្នុងប្រទេសអូស្រា្តលីហើយ។ ទូរស័ព្ទនេះមានពីរពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស និងពណ៌ខ្មៅហើយវាដាក់លក់នៅក្នុងតម្លៃប្រហែលជា 301 ដុល្លារអាមេរិច។

image

ទូរស័ព្ទ Galaxy J5 Prime ប្រើប្រាស់នូវអង្គប្រតិបត្តិការ SoC ដែលមាន Quad-Core ល្បឿន 1.4GHz ហើយវាមានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ 720p រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េម៉ូរីខាងក្នុងម៉ាស៊ីនទំហំ 16GB ។​វាមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ហើយវាមានថ្មដែលមានកម្លាំងថាមពល 2,400mAh ៕