ព័ត៌មាន

ប្រព័ន្ធសំឡេង Harman Audio នឹងប្រើប្រាស់នៅលើទូរស័ព្ទ Samsung Galaxy ទាំងអស់ប៉ុន្តែនៅឆ្នាំ 2018

ថ្មីៗនេះ ក្រុមហ៊ុន​ Samsung ទើបតែទិញយកក្រុមហ៊ុន Harman នៅក្នុងតម្លៃ 8 ពាន់លានដុល្លារ ហើយក្រុមហ៊ុននេះក៏បានកំណត់យកគោលដៅរបស់ខ្លួនសម្រាប់ពេលអនាគតរួចរាល់ហើយដែរ។ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបច្ចេកវិទ្យារបស់ក្រុមហ៊ុន Harman ដើម្បីពង្រឹងទៅលើវិស័យឧស្សាហកម្មផលិតស្មាតហ្វូនរបស់ខ្លួនដែលក្រុមហុន Harman ទទួលបាននូវភាពល្បីឈ្មោះជាយូរមកហើយ។

image

ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Harman បានធ្វើសន្និសីទកាសែតមួយនៅក្នុងក្រុងសេអ៊ូកូរ៉េខាងត្បូងដើម្បីធ្វើការប្រកាសពីការទិញនេះ និងគម្រោងនៅពេលអនាគត។ ប្រធានផ្នែករបស់ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា បច្ចេកវិទ្យាសំឡេងរបស់ក្រុមហ៊ុន Harman ពិតជាបំពាក់នៅលើស្មាតហ្វូនពិតមែនប៉ុន្តែសម្រាប់ឆ្នាំ 2018 ។

មានសំណួរមួយចំនួនសួរថា តើក្រុមហ៊ុន Samsung មានគម្រោងក្នុងការផលិតរថយន្តទេ? ចម្លើយនោះគឺទេ។ ក្រុមហ៊ុន Samsung មានគម្រោងត្រឹមតែការអភិវឌ្ឍទៅលើដំណោះស្រាយនៃការភ្ជាប់ទៅកាន់រថយន្តនៃប្រព័ន្ធសំឡេងរបស់ខ្លួនតែប៉ុណ្ណោះ៕