ព័ត៌មាន

ទូរស័ព្ទ Galaxy S8 ប្រហែលជាមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB

បន្ទាប់ពីទូរស័ព្ទ Note 7 បានប្រកាសផ្អាកការឈប់ផលិតដើម្បីសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុនកំពុងតែផ្តោតសំខាន់ទៅលើការផលិតនូវទូរស័ព្ទ​ Samsung Galaxy S8 វិញ។ ទោះបីជាយើងនៅមិនទាន់បានឃើញពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះនៅឡើយ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីទូរស័ព្ទនេះ។

image

ពេលនេះពាក្យចចាមអារ៉ាមថ្មីរបស់ TechTastic នៅលើ Weibo បានឱ្យដឹងថា ទូរស័ព្ទ Galaxy S8 នឹងមានម៉េមូរីទំហំ 256GB ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើទូរស័ព្ទនេះអាចមានទំហំច្រើនជាងនេះឬអត់? ទូរស័ព្ទ Galaxy S8 ក៏ល្បីថាមានរ៉េមទំហំ 6GB ថែមទៀតផង។ ប្រសិនបើអ្នកគិតដល់ទូរស័ព្ទ Galaxy Note 7 វិញទូរស័ព្ទនេះក៏មានរ៉េមទំហំ 6GB ផងដែរ៕