ព័ត៌មាន

ទូរស័ព្ទខ្មៅរលោង Samsung Galaxy C9 Pro បានបែកធ្លាយហើយ!

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសនូវទូរស័ព្ទ Galaxy C9 Pro កាលពីសប្តាហ៍មុននេះ។ ជាពិសេសទូរស័ព្ទនេះដាក់លក់តែនៅក្នុងប្រទេសចិនដែលមានតែពីរពណ៌ប៉ុណ្ណោះគឺពណ៌មាស និងពណ៌ផ្កាឈូក។ យ៉ាងណាមិញ សម្រាប់រូបភាពដែលបានបែកធ្លាយនៅថ្ងៃនេះបានបង្ហាញនូវរូបភាពពណ៌ខ្មៅរលោងរបស់ទូរស័ព្ទនេះដែលពិតជាស្រស់ស្អាត និងទាក់ទាញបំផុត។

image

រំលឹកឡើងវិញ ទូរស័ព្ទ Galaxy C9 Pro បំពាក់នូវបន្ទះឈីប Snapdragon 653 SoC និងមានអេក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ HD រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ បើនិយាយពីប្រព័ន្ធកាមេរ៉ាវិញ កាមេរ៉ាខាងក្រោយមានទំហំ 16MP និងកាមេរ៉ាខាងមុខក៏មានទំហំ 16MP ដូចគ្នាហើយថែមទាំងមានថ្មដែលមានកម្លាំងថាមពល 4,000mAh ៕