ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy C7 Pro បង្ហាញខ្លួននៅលើ Geekbench

បន្ទាប់ពីបានបង្ហាញខ្លួនកាលពីខែមុននៅលើ Zauba ពេលនេះទូរស័ព្ទ Samsung Galaxy C7 Pro (SM-C7010) បានបង្ហាញខ្លួននៅលើ Geekbench ហើយ។ នៅលើបញ្ជីនេះបានទម្លាយថាទូរស័ព្ទនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 626 SoC ដែលត្រូវបានពាក្យចចាមអារ៉ាមលើកឡើងកាលពីពេលមុននេះ។

image

សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតមានដូចជារ៉េមទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow OS ហើយតាមរយៈ Zauba បានទម្លាយថាអេក្រង់របស់វាមានទំហំ 5.7 អ៊ីង។ ចំនែកទូរស័ព្ទ Galaxy C7 Pro និង Galaxy C5 Pro ល្បីថានឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះហើយ៕

image