ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy A(2016) បានទទួលបានការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Nougat ឆាប់ៗនេះ

ក្រុមហ៊ុន​ Samsung នឹងធ្វើការបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធប្រតិបត្តិការ Android Nougat សម្រាប់ទូរស័ព្ទត្រកូល Galaxy A (2016) របស់ខ្លួនដែលមានដូចជា Galaxy A3, Galaxy A5, Galaxy A7, Galaxy A8, Galaxy A9 និង Galaxy A9 Pro ។

image

យ៉ាងណាមិញ វានៅមិនទាន់មានការបញ្ជាក់ណាមួយថាការធ្វើបច្ចុប្បន្នភាពនេះចាប់ផ្តើមនៅពេលណានោះទេ ព្រោះថាទូរស័ព្ទទាំងនេះពេលនេះនៅមិនទាន់បានទទួលនូវការធ្វើបច្ចុប្បន្នភាពនៅឡើយទេ ប៉ុន្តែយើងអាចទស្សន៍ទាយថាទូរស័ព្ទនេះនឹងធ្វើការអាប់ឌែតនូវប្រព័ន្ធប្រតិបត្តិការ Nougat ឆាប់ៗនេះហើយ៕