នៅក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីបានបង្ហាញខ្លួននៅលើវេបសាយរបស់ចិន TENAA ពេលនេះទូរស័ព្ទ Samsung Galaxy C7 Pro បានទទួលនូវវិញ្ញាបនបត្ររបស់ FCC របស់សហរដ្ឋអាមេរិចផងដែរដោយបង្ហាញថាទូរស័ព្ទនេះនឹងមានថាមពលថ្មដល់ទៅ 3300mAh ។
សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតដែលត្រូវបានទម្លាយឱ្យដឹងនោះមានដូចជាការប្រើប្រាស់នូវបន្ទះឈីប Snapdragon 626 Chipset អេក្រង់ទំហំ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1080p រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។
វាមានកាមេរ៉ាខាងមុខខាងក្រោយទំហំ 16MP ដូចគ្នាហើយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ហើយទូរស័ព្ទនេះនឹងដាក់លក់នៅថ្ងៃទី 21 ខែមករាខាងមុខនេះ៕