ព័ត៌មាន

Samsung Galaxy S7 Edge ពណ៌ខ្មៅរលោង (Black Pearl) ប្រកាសជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាចាប់ផ្តើមលក់ថ្ងៃទី 30 ខែធ្នូ

ទោះបីជាវាហាក់ដូចជាលឿនបន្តិចជាងការរំពឹងទុកក្តី ពេលនេះក្រុមហ៊ុន Samsung បានចាប់ផ្តើមការប្រកាសលក់នូវទូរស័ព្ទ Samsung Galaxy S7 Edge ពណ៌ខ្មៅរលោង (Black Pearl) នៅក្នុងប្រទេសឥណ្ឌា។ ទូរស័ព្ទនេះពេលនេះបានដាក់ចូលទៅក្នុងបញ្ជីរបស់គេហទំព័របច្ចេកវិទ្យាយក្សរបស់ប្រទេសឥណ្ឌានៅក្នុងតម្លៃប្រហែលជា 840 ដុល្លារអាមេរិចហើយការដឹកជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី 30 ខែធ្នូខាងមុខនេះ។

image

ទូរស័ព្ទនេះត្រូវបានគេដឹងថានឹងប្រើប្រាស់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយការទិញម៉ូដែលទូរស័ព្ទនេះលោកអ្នកនឹងអាចទទួលបាននូវឧបករណ៍ Gear VR ថ្មីមួយគ្រឿងផងដែរ៕