ព័ត៌មាន

ពិធីចែកវិញ្ញាបនបត្រជំនាន់ទី ៣ របស់ Samsung Tech Institute នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

និស្សិតចំនួន​ 80 នាក់បន្ថែមទៀតហើយ ទើបទទួលបានវិញ្ញាបនបត្រ ពីវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី ៣ ​កាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំ2016 កន្លងមកនេះ។

កម្មវិធីនេះត្រូវបានប្រព្រឹត្តិធ្វើឡើងនៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជា សាស្រ្តាចារ្យ និង​និស្សិតយ៉ាងច្រើនកុះករ។

image

លោក Seungho​ Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “Samsung Tech Institute នេះត្រូវបានបង្កើតទ្បើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 2014 តាមរយៈការសហការណ៍គ្នាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វាបានផ្តល់ជូននិសិ្សតជាមួយនិងចំណេះដឹងច្បាស់លាស់តាមរយៈការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់​ជាមួយផលិតផលអេឡិចត្រូនិកសាមសុងថ្មីៗចុងក្រោយដែលត្រូវបានប្រើប្រាស់ជាច្រើនទូទាំងពិភពលោក។​​ រហូតមកដល់ពេលនេះ​ មាននិស្សិត 3 ជំនាន់ ដែលសរុបទាំងអស់ចំនួន 190​ នាក់ បាន​បញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះ ហើយក៏មាននិស្សិតមួយចំនួនកំពុងធ្វើការនៅក្រុមហ៊ុនសាមសុងផងដែរ។”

image

ក្នុងកម្មវិធីនោះផងដែរ ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖​ “ក្នុងនាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខ្ញុំសូមឆ្លៀតឱកាសនេះសំដែងនូវអំណរគុណជាពិសេសចំពោះសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជាដែលបានសហការជាមួយវិទ្យាស្ថានជាតិបច្ចេកទេសរៀបចំបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះទ្បើង។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រៅពីផ្តល់ឱកាសដល់និស្សិតទាំងអស់បានសិក្សា និងអនុវត្តជាក់ស្តែងលើផលិតផលអេទ្បិចត្រូនិកទំនើបៗស្របតាមទីផ្សារបច្ចុប្បន្ន សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក​ព្រមទាំងផ្តល់ឱកាសការងារដល់និស្សិតដែលរៀនចប់ផងដែរ។​​”

image

និស្សិតម្នាក់ឈ្មោះ នី​ ធូ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ 2015 បាននិយាយប្រកបដោយទឹកមុខយ៉ាងរីករាយថា៖ “ជីវភាពគ្រួសារខ្ញុំ និងជីវិតខ្ញុំបានប្រែពីភាពខ្មៅងងឹតមកជាភាពភ្លឺថ្លាវិញគឺដោយសារតែខ្ញុំបានទទួលការសិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេសពី Samsung Tech Institute បានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនសាមសុង។ សាមសុងនៅតែដក់ជាប់ក្នុងបេះដួងខ្ញុំជានិរន្តន៍។”

image

 រីឯនិស្សិតឈ្មោះ​ ជី ជូឡុង ដែលទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលពី​ Samsung Tech Institute ក្នុងឆ្នាំ 2016 ហើយទើបតែទទួលបានការងារធ្វើថ្មីៗជាមួយក្រុមហ៊ុនសាមសុងបានបង្ហាញចំណាប់អារម្មណ៍ថា៖ “ក្រុមហ៊ុនសាមសុងបានផ្លាស់ប្តូរជីវិតខ្ញុំឲ្យកាន់តែប្រសើរឡើង។ សព្វថ្ងៃខ្ញុំមានការងារសមស្របមួយបន្ទាប់ពីខ្ញុំបានបញ្ចប់វគ្គបណ្ដុះបណ្ដាលភ្លាមៗ។ ខ្ញុំសូមអរគុណយ៉ាងជ្រៀលជ្រៅជូនដល់ក្រុមហ៊ុនសាមសុង។”

image

សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជាផ្តល់តំលៃខ្ពស់ក្នុងការចូលរួមអភិវ្ឍសង្គមដើម្បីសហគមន៍មានភាពល្អប្រសើរ ដូចនេះហើយបានជាក្រុមហ៊ុនបង្កើនការឧបត្ថម្ភគាំទ្រ Samsung Tech Institute ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនរបស់និស្សិតដែលចង់ទទួលបាននូវចំនេះនិងជំនាញពិតប្រាកដពីកម្មវិធីបណ្តុះបណ្តាលរបស់  Samsung Tech Institute។ ជាក់ស្តែងមាននិសិ្សតចុះឈ្មោះសិក្សា ចំនួន 50 នាក់ក្នុងឆ្នាំ 2014 ចំនួន 60 នាក់ក្នុងឆ្នាំ 2015 បានបញ្ចប់ការសិក្សា ហើយក្នុងឆ្នាំ 2016 ចំនួននិស្សិតក៏មានការកើនឡើងរហូត 80 នាក់ ។

image

វគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute នេះដែរក៏ទទួលបាននូវបានពានរង្វាន់ក្នុងភាពជាដៃគូឆ្នើមទទួលស្គាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង  បណ្តុះបណ្តាលវិជ្ជាជីវៈ និងលិខិតសរសើរពី ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

image

 អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/