ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញនូវទូរស័ព្ទ​ Galaxy A 2017 នៅថ្ងៃទី 5 ខែមករាខាងមុខនេះ

កាលពីម្សិលមិញនេះ រូបភាព Teaser មួយត្រូវបានបែកធ្លាយចេញពី Samsung Malaysia អំពីទូរស័ព្ទស៊េរីត្រកូល A ស៊េរីថ្មី។ ពេលនេះ ក្រុមហ៊ុនមួយនេះបានចែកចាយនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី 5 ខែមករាខាងមុខនេះហើយនៅលើលិខិតនេះមានដាក់ពាក្យថា Galaxy A (2017) ។

image

ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បនិ៍នៅសប្តាហ៍ក្រោយនេះនៅក្នុងទីក្រុង Kuala Lumpur ប៉ុន្តែវាមិនបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់វានៅឡើយនោះទេ។ ដូចអ្វីដែលលោកអ្នកធ្លាប់បានដឹងហើយថាទូរស័ព្ទត្រកូល A-Series តែងតែពង្រឹងទៅលើផ្នែក Hardware ការពង្រឹងទៅលើកាមេរ៉ាមុខនិងក្រោយ និងមុខងារមិនជ្រាបទឹកទៀតផង៕