ព័ត៌មាន

នាឡិកាឆ្លាតវៃ Samsung Gear S3, S2 និង Fit 2 អាចដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS បានហើយ

វាមានរយៈពេលជិត 5 ខែដែលក្រុមហ៊ុន Samsung បានធ្វើការតេស្តសាកល្បងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS Beta នៅលើនាឡិកាឆ្លាតវៃ Gear S2 របស់ខ្លួន ហើយពេលនេះវាអាចដំណើរការប្រើប្រាស់បានជាផ្លូវការហើយ។ មិនត្រឹមតែនាឡិកាឆ្លាតវៃ Gear S2 នោះទេ ប៉ុន្តែវាមានថែមទាំងនាឡិកា Gear S3 និង Gear Fit 2 ថែមទៀតដែលអាចដំណើរការជាមួយនឹងកម្មវិធី iOS របស់ក្រុមហ៊ុន Apple បាន។

image

ដំណឹងនេះត្រូវបានទម្លាយដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ។ សម្រាប់អ្នកប្រើប្រាស់នាឡិកាឆ្លាតវៃ Gear S2/Gear S3 អាចស្វែងរកនូវកម្មវិធីនៅក្នុង Samsung Gear S ខណៈពេលដែលអ្នកប្រើប្រាស់ Gear Fit 2 ចូលទៅរកកម្មវិធីប្រើប្រាស់នៅក្នុង Gear Fit App ។ កម្មវិធីទាំងពីរនេះអាចទាញយកបាននៅលើ App Store បានផងដែរ។ លោកអ្នកអាចប្រើប្រាស់នាឡិកាឆ្លាតវៃថនេះជាមួយនឹងទូរស័ព្ទចាប់ពី iPhone 5 ហើយដំណើរការប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី 9 ឡើងទៅ៕