ព័ត៌មាន

សម្បក Case ថ្មីរបស់ទូរស័ព្ទ Galaxy J7 (2017) ពិតជាមានភាពស្រស់ស្អាត!

បន្ទាប់ពីក្រុមហ៊ុន Samsung បានធ្វើការប្រកាសដាក់បង្ហាញនូវស្មាតហ្វូនត្រកូល Galaxy A (2017) ហើយក្រុមហ៊ុនក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ Galaxy J (2017) ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងបានចាប់ផ្តើមបង្ហាញនូវ​ Galaxy A3 (2017) , Galaxy A5 (2017) និង​ Galaxy A7 (2017) ហើយជំហានបន្តគឺការបញ្ចេញនូវស្មាតហ្វូន Galaxy J (2017) វិញម្តង។

image

ពេលនេះ រូបភាពរបស់ Galaxy J7 (2017) ជាច្រើនត្រូវបានដាក់បង្ហាញខ្លួនអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះរួមទាំងរូបភាព 3D ផងដែរ។ ចំនែកការរចនារូបរាងរបស់ Galaxy J7 (2017) នេះក៏មានលក្ខណៈប្លែកផងដែរដោយសារតែវាប្រើប្រាស់នូវអេក្រង់ Touchscreen រន្ធដោត microUSB កាមេរ៉ាមួយនៅខាងក្រោយដដែល រន្ធដោតកាស 3.5mm Jack និងប៊ូតុង Home ផងដែរ។ ចំនែកលក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះមានដូចជាបន្ទះឈីប Snapdragon 625 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 ផងដែរ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការចេញលក់របស់ទូរស័ព្ទត្រកូល J (2017) នេះនៅមិនទាន់បានដឹងនៅឡើយទេ៕