ព័ត៌មាន

ត្រឹមតែ ១ នាទីទូរស័ព្ទ Nokia 6 លក់អស់រលីងនៅថ្ងៃប្រកាសដាក់លក់!

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានជាច្រើនសប្តាហ៍កន្លងមកហើយ ទូរស័ព្ទ Nokia 6 បានបំបែកកំណត់ត្រានៅថ្ងៃនេះដោយបានលក់ដាច់អស់រលីងតែម្តងនៅក្នុងស្តុកដោយចំណាយពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។ ខណៈពេលដែលយើងនៅមិនទាន់បានដឹងច្បាស់អំពីចំនួននៃការលក់អស់ប៉ុន្មាននៅឡើយទេ ប៉ុន្តែទូរស័ព្ទនេះបានទទួលនូវការចុះឈ្មោះជាវច្រើនជាង ១ លាននាក់។

image

លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Nokia 6 គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Snapdragon 430 កញ្ចក់អេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ 1080p ជាមួយនឹងកញ្ចក់អេក្រង់កោង 2.5D Gorilla Glass រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB កាមេរ៉ាខាងក្រោយទំហំ 16MP កាមេរ៉ាខាងមុខទំហំ 8MB ថាមពលថ្មកម្លាំង 3000mAh និងប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ថែមទៀតផង។ ស្មាតហ្វូននេះដាក់លក់នៅក្នុងតម្លៃ 245 ដុល្លារអាមេរិចសម្រាប់តែនៅក្នុងប្រទេសចិននៅឡើយទេ៕