ព័ត៌មាន

Galaxy A ស៊េរី 2017 ត្រូវបានដាក់សម្ភោធជាផ្លូវការសំរាប់លក់ក្នុងទីផ្សារកម្ពុជា

សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកបានដាក់សម្ភោធទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017​​ សំរាប់លក់ក្នុងទីផ្សារកម្ពុជា ជាផ្លូវការហើយនាថ្ងៃទី២១ ខែមករា ឆ្នាំ 2017 នៅ រាជធានីភ្នំពេញ រួមមាន Galaxy A7 Galaxy A5 និង Galaxy A3។ ការបង្ហាញវត្តមានជាផ្លូវការនេះដែរ Galaxy A ស៊េរី 2017 ពិតជាបានផ្តល់ការទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនក្នុងការចូលរួមនិងធ្វើតេស្តដោយផ្ទាល់នូវលក្ខណៈពិសេសរួមទាំងបច្ចេកវិទ្យាទំនើបដែលបានបំពាក់លើត្រកូលរបស់ Galaxy A ស៊េរី 2017 ទាំងបីម៉ូឌែលនេះយ៉ាងច្រើនកុះករផងដែរ។

 image

ទូរស័ព្ទ Galaxy A ស៊េរី 2017   ត្រូវបានរចនាប្រកបដោយប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗដែលមាន    លក្ខណៈពិសេសរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភីកស៊ែល​ (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការជ្រាបទឹកជម្រៅរហូតដល់ 1.5m រយៈពេល 30នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និង USB​-C​ សំរាប់សាកថ្ម។​ Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេសប្រហែលនឹង Galaxy A7 ផងដែរ។

 image

នៅក្នុងកម្មវិធីនេះលោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ « ក្រុមហ៊ុនសាមសុង​​តែងតែព្យាយាមផ្តល់ជូនអតិថិជនយើងនូវផលិតផលដែលឈានមុខគេបំផុត នៅក្នុងទីផ្សារ​ ហើយទូរស័ព្ទ Galaxy A ស៊េរី 2017 គឺជាគំរូស្រាប់។ ទូរស័ព្ទ Galaxy A7 Galaxy A5 និង Galaxy A3 ស៊េរី 2017 របស់យើងត្រូវបាន ផលិតឡើងជាមួយការ វិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលនាំមកនូវការរចនាដ៍ប្រណីត ប្រតិបត្តិការប្រកបដោយថាមពល និងជាទូរស័ព្ទដែលផ្តល់ភាពងាយស្រួលបំផុតដល់អ្នកប្រើប្រាស់»។

image 

នៅក្នុងកម្មវិធីដាក់សម្ភោធជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 ក៏មានវត្តមានកញ្ញា ហែម ថុនវិទិនី  កីឡាការនីហែលទឹកជម្រើសជាតិកម្ពុជា កញ្ញា ចិត្ត កញ្ចនា អ្នកនិពន្ឋ និងតារាចម្រៀង និងលោក ច័ន្ទ វាសនា​ (Bong Jim) អ្នកជំនាញថតរូបដោយ Smart phone ហើយអ្នកចូលរួមបានសប្បាយរីករាយក្នុងការថតរូប Selfie ជាមួយ Idol របស់គេ លេងហ្គេមសប្បាយៗ រួមទាំងការប្រកួតប្រជែងទេពកោសល្យផ្ទាល់ខ្លួន  (Show Your A) និងឈ្នះបានរង្វាន់អនុស្សាវរីយ៍ភ្លាមៗផងដែរ។

 image

កម្មវិធីផ្តល់ជូនពិសេស រាល់ការទិញ Galaxy A ស៊េរី 2017 ម៉ូឌែលណាមួយដូចជា Galaxy A7 Galaxy 5 ឬGalaxy A3 ដែលមានការធានាត្រឹមត្រូវ និងនាំចូលស្របច្បាប់ទូទាំងប្រទេស លោកអ្នកនឹងទទួលបាននូវការផ្តល់ជូនបន្ថែមជាច្រើនដូចជា Power Bank 10,000mAh ដងថត Selfie Bluetooth Clear Cover ស្រ្គីនការពារ Holding Ring ដែលមានជាស្រេចនៅក្នុងប្រអប់ទូរស័ព្ទ និង ស៊ីមកាត ជាមួយគម្រោង Power+1 រហូតដល់ថ្ងៃទី21 ខែមេសា ពីក្រុមហ៊ុន Smart។

 សូមកុំអោយឪកាសដ៏ល្អនេះរំលងផុតអោយសោះព្រោះកាដូផ្តល់ជូនជាច្រើនកំពុងរង់ចាំលោកអ្នក។

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកផ្នែកបំរើអតិថិជនទូរស័ព្ទលេខ 023 993 232។

 អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/