ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា Samsung Galaxy S8 នឹងបង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនា

ពេលនេះ យើងបានទទួលនូវដំណឹងព័ត៌មានថ្មីមួយទៀតចេញពីប្រភពតែមួយដែលបាននិយាយអំពីស្មាតហ្វូន Samsung Galaxy S8 ចេញពីគណនីឈ្មោះថា @Ricciolo1 ។ កាលពីថ្ងៃទី 16 ខែមករាគណនីឈ្មោះថា @Ricciolo1 បានអះអាងថាស្មាតហ្វូន Samsung Galaxy S8 បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ MWC ប៉ុន្តែព័ត៌មាននេះនៅមិនទាន់បានប្រកាសជាសាធារណៈនោះទេ។

image

នៅថ្ងៃនេះ គណនីដដែលបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះប្រកាសបង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនា ហើយនឹងចាប់ផ្តើមដាក់លក់នៅក្នុងសប្តាហ៍ទី 17 នៅក្នុងឆ្នាំនេះដែលមានតម្លៃចាប់ផ្តើមពី 849 ដុល្លារអាមេរិច។ ក្រុមហ៊ុន Samsung ក៏មានគម្រោផែនការជាច្រើនក្នុងការធ្វើកម្មវិធីសម្ភោធន៍នេះនៅក្នុងទឹកដីសហរដ្ឋអាមេរិច និងសហភាពអ៊ឺរ៉ុបផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានគេដឹងថាប្រហែលជាធ្វើនៅទីក្រុងញ៉ូវយ៉កដូចដែលក្រុមហ៊ុន Samsung ធ្លាប់បានសម្ភោធន៍នូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនកាលពីឆ្នាំមុនផងដែរ៕