ព័ត៌មាន

ក្រុមហ៊ុន Samsung បញ្ជប់ការស៊ើបអង្កេតបញ្ហារបស់ Galaxy Note 7 ដែលមានមូលហេតុ 2 ធំៗ (វីដេអូ)

នៅទីបំផុត ក្រុមហ៊ុន​ Samsung បានប្រកាសនូវលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនសម្រាប់បញ្ហារបស់ហ្វាប់ប្លេត​ Galaxy Note 7 ដែលក្នុងនោះវាមានមូលហេតុពីរសំខាន់ៗដែលបណ្តាលឱ្យហ្វាប់ប្លេតនេះកើនឡើងកម្តៅ ឬអាចផ្ទុះនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េនេះបានបញ្ជាក់ថា ហ្វាប់ប្លេត Galaxy Note 7 និងហ្វាប់ប្លេត Galaxy Note 7 ដែលបានផ្លាស់ប្តូររួចមានផលប៉ះពាល់ថាមពលថ្មផ្សេងៗគ្នា។

image

សម្រាប់ហ្វាប់ប្លេត Galaxy Note 7 ដែលបានដាក់លក់ដំបូងបំផុតនោះ ការរចនាថាមពលថ្មគឺជាបញ្ហាដែលបណ្តាលឱ្យឆ្លងចរន្តពីប៉ូល (+) ទៅកាន់ប៉ូល (-) បានដែលបណ្តាលឱ្យមានការឆាបឆេះសៀគ្វីនៅពេលដែលថ្មនេះបត់ពត់តែបន្តិចប៉ុណ្ណោះ។ ចំនែកហ្វាប់ប្លេតដែលបានផ្លាស់ប្តូរថ្មីនោះគឺដោយសារតែបញ្ហាថ្មមិនមែនមកពីការឆ្លងចរន្តដូចមុននោះទេ ប៉ុន្តែដោយសារតែតម្រូវការនៅក្នុងទីផ្សារខ្លាំងក្លាពេកទើបធ្វើឱ្យអ្នកផ្គង់ផ្គង់ធ្វេសប្រហែលក្នុងការផលិតថាមពលថ្មត្រឹមត្រូវតាមចរន្ធសៀគ្វី។

លោក D.J. Koh ដែលជាប្រធានផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung បាននិយាយថា “វាគឺជារឿងដ៏ឈឺចាប់បំផុតសម្រាប់រូបលោកហើយវាមិនធ្លាប់កើតមានឡើងនោះទេសម្រាប់រយៈពេល 33 ឆ្នាំដែលលោកបានធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ៕”

សូមទស្សនាវីដេអូ៖