ព័ត៌មាន

ប្រព័ន្ធ Samsung Pay អាចដំណើរការបាននៅក្នុងប្រទេសថៃ

ក្រុមហ៊ុន Samsung ពេលនេះបានពង្រីកនូវការប្រើប្រាស់នូវប្រព័ន្ធ Samsung Pay ទៅដល់ប្រទេសថៃហើយ។ ប្រព័ន្ធសេវាកម្មនេះបានដាក់ឱ្យធ្វើតេស្តរយៈពេល ៣ ខែមុនពេលដែលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះក្នុងប្រទេសមួយនេះ។

image

លោកអ្នកអាចប្រើប្រាស់នូវប្រព័ន្ធ Samsung Pay នៅក្នុងប្រទេសថៃដោយវាអាចប្រើប្រាស់បានជាមួយនឹង MasterCard, Visa, KCC, Bangkok Bank, Citibank, KasikornBank, KTC និង Siam Commercial Bank ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធសេវាកម្មទូទាត់តាមរយៈស្មាតហ្វូននេះបានដំណើរនៅលើទីផ្សារបានច្រើនជាង ១០ ប្រទេសដែលក្នុងនោះក៏មានកូរ៉េខាងត្បូង សហរដ្ឋអាមេរិច និងប្រទេសចិនផងដែរ៕