ព័ត៌មាន

ឆាប់ៗនេះ! វត្តមានរបស់ Samsung Galaxy A5 2017 និង​ Galaxy A7 2017 នឹងវាយលុកទីផ្សារឥណ្ឌា

វាហាក់ដូចជាក្រុមហ៊ុន Samsung កំពុងតែត្រៀមក្នុងការដាក់បង្ហាញនូវស្មាតហ្វូន Galaxy A5 និង Galaxy A7 ស៊េរីឆ្នាំ 2017 របស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាឆាប់ៗនេះ។ បើយោងទៅតាមប្រភពពី Pricebaba បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីឆ្នាំ 2017 នេះនៅប៉ុន្មានសប្តាហ៍ខាងមុខនេះជាក់ជាមិនខាន។

image

ក្រុមហ៊ុន Samsung បានដាក់លក់នូវស្មាតហ្វូនត្រកូលនេះស៊េរីឆ្នាំ 2016 នៅក្នុងប្រទេសឥណ្ឌាមានរយៈពេលមួយឆ្នាំហើយ។ ការប្រកួតប្រជែងរបស់ក្រុមហ៊ុន​ Samsung នេះក៏នឹងអាចវាយយកទីផ្សាររបស់ក្រុមហ៊ុន​ Lenovo, Xiaomi ផងដែរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះយើងនៅមិនទាន់បានដឹងនោះទេនៅទីផ្សាររបស់ប្រទេសឥណ្ឌានោះ៕