ព័ត៌មាន

ក្រុមហ៊ុន​ Motorola ត្រៀមប្រកាសបង្ហាញស្មាតហ្វូន MotoMods ចំនួន ១២ គ្រឿងនៅឆ្នាំនេះ

ក្រុមហ៊ុន Motorola បានចាប់ផ្តើមវាយលុកចូលទៅក្នុងទីផ្សាររបស់ប្រទេសប៉ាគីស្ថានសារជាថ្មី ហើយក្រុមហ៊ុនក៏បាននាំយកនូវស្មាតហ្វូនស៊េរីថ្មីៗជាច្រើនផងដែរ។ យោងទៅតាមលោក Sharay Shams ដែលជាអ្នកចាត់ការទូទៅបានបញ្ជាក់ថា ក្រុមហ៊ុន Motorola គ្រោងនឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Mods ចំនួន 12 គ្រឿងនៅក្នុងឆ្នាំនេះ។

image

លោក Shams ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Motorola បានលក់ដាច់នូវស្មាតហ្វូន Moto Z បានរហូតដល់ទៅ 3 លានគ្រឿងទូទាំងពិភពលោក ហើយក្រុមហ៊ុននឹងនាំយកនូវអ្វីដែលភ្ញាក់ផ្អើលថែមទៀតជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Moto Mod ៕