Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ត្រៀមខ្លួនសម្រាប់វិសាលភាពគ្មានដែនកំណត់របស់សាមសុងក្នុងដៃអ្នក

March 11
09:56 am 2017
Like and Share this page:

ភ្នំពេញ៖ (ថ្ងៃទី១០ មីនា ២០១៧) ត្រីមាសទីមួយនៃឆ្នាំ២០១៧ គឺជារយៈកាលមួយដែលពោរពេញទៅដោយភាពច្នៃប្រឌិតពីសាមសុង ខណៈដែលផលិតផលថ្មីៗទំនើបៗជាច្រើនត្រូវបានសម្ភោធបង្ហាញមុខលើទីផ្សារជុំវិញពិភពលោក។  ប៉ុន្តែត្រីមាសបន្ទាប់ៗនៃឆ្នាំ២០១៧ខាងមុខនេះ សាមសុងនឹងកាន់តែមមាញឺកថែមទៀត ដោយសារតែក្រុមហ៊ុននេះកំពុងគ្រោងសម្ពោធស្មាតហ្វូនស៊េរីថ្មី ដែលផ្តល់នូវទស្សនីយភាពភ្លឺច្បាស់ត្រជាក់ភ្នែកប្រកបដោយវិសាលភាពគ្មានដែនកំណត់ក្នុងដៃរបស់អ្នក។

  image

ក្រុមហ៊ុនទូរស័ព្ទចល័តនានាជុំវិញពិភពលោកក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ មានការរីកលូតលាស់ឥតឈប់ឈរ ទាំងការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធដំណើរការកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងការរចនាម៉ូតកាន់តែទាក់ទាញ ធ្វើឲ្យការទំនាក់ទំនងកាន់តែមានភាពងាយស្រួល។

ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យទូរស័ព្ទមួយមានលក្ខណៈ ពិសេសជាងទូរស័ព្ទដៃធម្មតា?

សាមសុង គឺជាស្លាកយីហោទូរស័ព្ទស្មាតហ្វូននាំមុខគេលើពិភពលោក ដែលត្រូវបានគេកត់សម្គាល់ឃើញថា ជាតួអង្គមួយដែលតែងតែព្យាយាមស្វែងរករបកគំឃើញ និងគំនិតច្នៃប្រឌិតថ្មីដែលយើងគិតធ្លាប់តែគិតថាមិនអាចធ្វើទៅរួច។  

  image

ស្មាតហ្វូតស៊េរីថ្មីពីសាមសុងនេះនឹងបង្ហាញមុខលើកដំបូងបង្អស់ទៅកាន់សាធារណៈជនជុំវិញដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងនៅថ្ងៃទី២៩ មីនាខាងមុខនេះ។

មុននឹងឈានដល់ថ្ងៃដ៏រំភើបនេះ កុំភ្លេចទស្សនាវីឌីអូខាងក្រោមនេះដើម្បីឲ្យដឹងកាន់តែច្បាស់ថា តើអ្វីទៅដែលសាមសុងនឹងនាំជូនមកដល់ដៃអ្នកក្នុងពេលឆាប់ៗខាងមុខនេះ។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14666
Yesterday : 20452
This Month : 437554
Last Month : 504810
Total Visitor : 24311131