ព័ត៌មាន

ការកម្មង់ទិញស្មាតហ្វូន Sprint LG G6 ចាប់ផ្តើមនៅថ្ងៃនេះ ហើយការលក់ចាប់ផ្តើមនៅថ្ងៃទី 7 មេសា

បន្ទាប់ពីក្រុមហ៊ុន Verizon, AT&T និង​ T-Mobile ទម្លាយព័ត៌មានអំពីស្មាតហ្វូន LG G6 ពេលនេះក្រុមហ៊ុន Sprint ចាប់ផ្តើមបញ្ជាក់ពីតម្លៃរបស់ស្មាតហ្វូននេះហើយ។ ការកម្មង់ទិញមុនស្មាតហ្វូនស៊េរីថ្មីនេះចាប់ផ្តើមពីថ្ងៃនេះតទៅ ហើយការលក់ស្មាតហ្វូននេះចាប់ផ្តើមលក់នៅថ្ងៃទី 7 ខែមេសា។

image

ការកម្មង់ទិញមុនស្មាតហ្វូននេះលោកអ្នកនឹងទទួលបានទូរទស្សន៍ LG 1080p HDTV ទំហំ 49 អ៊ីង (តម្លៃ 349.99 ដុល្លារ) ហើយការកម្មង់នេះនឹងបញ្ចប់នៅថ្ងៃទី 6 ខែមេសា។ ក្រុមហ៊ុនចែកចាយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ចាប់ពីថ្ងៃទី 11 ខែឧសភានេះតទៅ ការកម្មង់ទិញស្មាតហ្វូន LG G6 នឹងទទួលបាននូវ Google Home ដោយឥតគិតថ្លៃផងដែរ។”