ព័ត៌មាន

ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ចាប់ផ្តើមឡើងថ្លៃហើយនៅក្នុងទីផ្សារអ៊ឺរ៉ុប

វាមានព័ត៌មានបែកធ្លាយជាច្រើនអំពីរូបរាងរបស់ស្មាតហ្វូន Galaxy S8 និងពណ៌របស់វា។ តម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីក៏ធ្លាប់ប្រកាសបង្ហាញផងដែរ។ ប៉ុន្តែពេលនេះព័ត៌មានថ្មីចុងក្រោយបង្ហាញថាតម្លៃរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ គឺខ្ពស់ជាងតម្លៃបែកធ្លាយកាលពីមុនដែលប្រកាសថា ស្មាតហ្វូន Galaxy S8 មានតម្លៃ 799 អ៊ឺរ៉ូ ខណៈពេលដែលស្មាតហ្វូន Galaxy S8+ មានតម្លៃ 899 អ៊ឺរ៉ូ។

image

នៅក្នុងបណ្តាប្រទេសនៅអ៊ឺរ៉ុប ពិសេសនៅក្នុងប្រទេសអ៊ីតាលីពេលនេះតម្លៃរបស់ Galaxy S8 កើនឡើងដល់ទៅ 829 អ៊ឺរ៉ូ ខណៈពេលដែលស្មាតហ្វូន Galaxy S8+ កើនឡើងតម្លៃ 929 អ៊ឺរ៉ូ។ ស្មាតហ្វូនស៊េរីថ្មីនេះមានពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ Orchid Grey ហើយវានឹងដាក់លក់នៅថ្ងៃទី 21 ខែមេសាខាងមុខនេះ។ សូមរង់ចាំតាមដានព័ត៌មាននេះជាបន្តទៀត៕