កាលពីខែមុននេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google បញ្ជាក់ថា ឧបករណ៍ Google Home Smart Speaker នឹងបង្ហាញខ្លួននៅទឹកដីចក្រភពអង់គ្លេសផងដែរ បន្ទាប់ពីវាបានបង្ហាញខ្លួនរួចមកហើយនៅក្នុងទឹកដីសហរដ្ឋអាមេរិច។ ពាក្យចចាមអារ៉ាមកាលពីមុនលើកឡើងថា Google Home នឹងទៅដល់ចក្រភពអង់គ្លេសនៅក្នុងរដូវក្តៅខាងមុខនេះ។
ដំណឹងល្អពេលនេះគឺថាឧបករណ៍ Google Home នឹងទៅដល់ទឹកដីចក្រភពអង់គ្លេសនៅថ្ងៃទី 6 ខែមេសាខាងមុខនេះនៅក្នុងតម្លៃ 129 ផោន។ លោកអ្នកអាចកម្មង់ទិញ Smart Speaker នេះបាននៅលើ Google Store, Argos, Dixons, John Lewis និង Maplin ។ ឧបករណ៍នេះក៏ដាក់លក់ផងដែរនៅក្រុមហ៊ុនចែកចាយ EE ។
ទន្ទឹមនឹងនេះផងដែរ ឧបករណ៍ Google Wi-fi Mesh Router ក៏នឹងបង្ហាញខ្លួនផងដែរនៅក្នុងចក្រភពអង់គ្លេសនៅក្នុងតម្លៃ 129 ផោន ហើយប្រសិនបើអ្នកទិញទាំងពីរនោះវាមានតម្លៃ 229 ផោន។ ឧបករណ៍ Google Wi-fi Mesh Router នេះមានដាក់លក់នៅលើ Google Store, Dixons, Argos, Maplin និង John Lewis ៕