ព័ត៌មាន

ក្រុមហ៊ុន Samsung សន្យាថា ស្មាតហ្វូន Galaxy S8 និង Galaxy S8+ មិនមានបញ្ហាផ្នែកផ្គត់ផ្គង់នោះទេ

នាយកប្រតិបត្តិជាច្រើននាក់របស់ក្រុមហ៊ុន​Samsung អះអាងថា ស្មាតហ្វូន Galaxy S8 នឹងអាចបង្កើនចំនួននៃការលក់ខ្ពស់ខ្លាំងជាងស្មាតហ្វូន Galaxy S7 ដែលទទួលបានជោគជ័យខ្លាំងពីឆ្នាំមុន។ របាយការណ៍ថ្មីចុងក្រោយបំផុតមកពីប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុនបានផលិតនូវស្មាតហ្វូន Galaxy S8 និង Galaxy S8+ ប្រមាណជា 20 លានគ្រឿងសម្រាប់ការលក់លើកដំបូង ហើយនេះពិតជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន​ Samsung ។

image

លោក DJ Koh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung សន្យាថា វានឹងមិនមានបញ្ហាផ្នែកផ្គត់ផ្គង់នោះទេសម្រាប់ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S8 នេះ។ ក្រុមហ៊ុន Samsung ត្រៀមខ្លួនរួចរាល់ក្នុងការលក់ស្មាតហ្វូននេះទ្វេដងបើធៀបជាមួយនឹងស្មាតហ្វូន Galaxy S7 ។ គួរបញ្ជាក់ផងដែរថា​ស្មាតហ្វូនត្រកូល Galaxy S8 ស៊េរីថ្មីនេះនឹងចាប់ផ្តើមដាក់លក់នាពេលឆាប់ៗខាងមុខនេះហើយ ពិសេសវាបំពាក់អេក្រង់ Infinity Display ថែមទៀត៕