ព័ត៌មាន

Samsung DeX Station Dock ដាក់ឱ្យធ្វើការកម្មង់ទិញមុនហើយនៅក្នុងតម្លៃ 149.99 ដុល្លារ

DeX Station គីជាឧបករណ៍ជំនួយមួយដែលអស្ចារ្យដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនៅថ្ងៃសម្ភោធស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S8 និង​ Galaxy S8+ ។ នៅក្នុងព្រឹត្តិការណ៍សម្ភោធនោះ ក្រុមហ៊ុន Samsung ប្រកាសអំពីតម្លៃរបស់ Gear VR និង Gear 360 Camera ថ្មីប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនមិនបង្ហាញតម្លៃរបស់ DeX Station នេះនោះទេ។

image

នៅថ្ងៃនេះ ឧបករណ៍បច្ចេកវិទ្យាមួយនេះដាក់ឱ្យធ្វើការកម្មង់ទិញមុនបានហើយនៅក្នុងតម្លៃ​149.99 ដុល្លារ។ DeX Station នឹងចាប់ផ្តើមដឹកជញ្ជូននៅក្នុងពេលណាមួយនៅចុងខែមេសា ប៉ុន្តែយើងនៅមិនទាន់ដឹងអំពីពេលវេលាជាក់លាក់នៅឡើយទេ។ លោកអ្នកអាចភ្ជាប់ DeX ទៅនឹងម៉ូនីទ័រ Mouse និង Keyboard ហើយវាអាចប្រែក្លាយស្មាតហ្វូនរបស់អ្នកទៅជាកុំព្យូទ័រមួយគ្រឿងដ៏អស្ចារ្យ៕