ព័ត៌មាន

Huawei Honor 6C 4G ទំហំ 5 អ៊ីង ត្រូវបានបង្ហាញជាផ្លូវការណ៍

 

ក្រុមហ៊ុន Huawei ទើបតែបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមានឈ្មោះថា Honor 6C។ Honor 6C ជាស្មាតហ្វូនដែលភ្ជាប់បណ្តាញ 4G និងអាចប្រើ Android 6.0។

Honor 6C រចនារូបរាងយ៉ាងស្រស់ស្អាត ហើយស្មាតហ្វូននេះបំពាក់អេក្រង់ទំហំ 5.0 អ៊ីង និងមានកម្រិតបង្ហាញ 1280 x 720 ប្រភេទ  HD 2.5D។ ស្មាតហ្វូននេះផ្តល់ល្បឿនដំណើរការខ្លាំងក្លាជាមួយប្រព័ន្ធខួរក្បាល octa-core Snapdragon 435 មានល្បឿន 1.4GHz។ ស្មាតហ្វូននេះប្រើ GPU ប្រភេទ Adreno 505 និងភ្ជាប់រ៉េម 3GB និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ទំហំ  3GB ហើយថែមទាំងអាចថែមមេម៉ុរ៉ីក្រៅម៉ាស៊ីនបានដល់ទៅទំហំពី 32GB​​ដល់ 128GB។ ស្មាតហ្វូននេះប្រើស៊ីមកាតប្រភេទ  Hybrid ស៊ីមពីរ និងមានបំពាក់កាមេរ៉ាមុខទំហំ 5MP និងកាមេរ៉ាក្រោយទំហំ 13MP។ អ្នកអាចប្រើស្មាតហ្វូននេះពេញមួយថ្ងៃជាមួយសមត្ថភាពថ្មរបស់វា 3020mAh។

ស្មាតហ្វូននេះប្រើអង្គដំណើរការ Android 6.0.1 Marshmallow OS ។ ដើម្បីចែករំលែកឯកសារកាន់តែងាយស្រួល វាមាន Bluetooth 4.1 និង  GPS និងបណ្តាញផ្សេងទៀត 4G VoLTE, WiFi 802.11 a/b/g/n។ 

image

ប្រភព៖Huawei Honor 6C 4G