ព័ត៌មាន

Samsung Gear 360 (2017) បច្ចេកវិទ្យានៃកាមេរ៉ា 360 ដឺក្រេផ្តិតយករូបភាពកម្រិត 4K

កាមេរ៉ា Samsung Gear 360 អាចអោយលោកអ្នកថតវីដេអូកម្រិត 4K ឬការផ្សាយបន្តផ្ទាល់បានតាមរយៈការបញ្ជាដោយផ្ទាល់ជាមួយនឹងកម្មវិធី Samsung Gear 360 App ។ កាមេរ៉ា Gear 360 នេះមានរូបរាងតូចជាងមុន និងមានការរចនារូបរាងថ្មីយ៉ាងស្រស់ស្អាតងាយស្រួលក្នុងការយកតាមខ្លួន ពិសេសកាន់នៅក្នុងប្រអប់ដៃរបស់លោកអ្នក។

image

ការផ្តិតយករូបភាព និងវីដេអូក្នុងកម្រិត 4K

ការថតរូបភាព និងវីដេអូនៅជុំវិញខ្លួន 360 ដឺក្រេជាមួយនឹងកាមេរ៉ា Gear 360 (2017) អាចទ្រទ្រង់កម្រិតភាពច្បាស់រហូតដល់ទៅ 4K ដែលធ្វើឱ្យរូបភាព និងវីដេអូច្បាស់ រូបភាពម៉ត់ និងជាការចងចាំមួយដែលមិនអាចបំភ្លេចបាននោះទេ។

image

ការផ្សាយបន្តផ្ទាល់ជាមួយកាមេរ៉ា Gear 360

ការផ្សាយបន្តផ្ទាល់ជាមួយនឹងកាមេរ៉ា​ Gear 360 ពិតជារឿងដ៏អស្ចារ្យមួយដែលលោកអ្នកចង់ចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងពិធី ឬព្រឹត្តិការណ៍សំខាន់ៗ ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ វាពិតជាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងណាស់ដោយលោកអ្នកអាចភ្ជាប់នូវកាមេរ៉ា Gear 360 (2017) ជាមួយនឹងស្មាតហ្វូន ឬកុំព្យូទ័របាន។