ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy J3 (2017) ទទួលវិញ្ញាបនប័ត្រពី FCC

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J3 (2017) ទើបតែបង្ហាញខ្លួនក្នុងបញ្ជីរបស់ Benchmark និងទើបតែទទួលវិញ្ញាបនប័ត្រ Wi-Fi ពី WFA ពេលនេះទទួលបានវិញ្ញាបនប័ត្រពី FCC របស់សហរដ្ឋអាមេរិច។ ស្មាតហ្វូននេះអាចប្រើប្រាស់បានស៊ីមមួយ និងស៊ីមពីរ។

image

យោងទៅតាមបញ្ជីរបស់ Benchmark ស្មាតហ្វូនស៊េរីថ្មីនេះនឹងបំពាក់នូវបន្ទះឈីប SoC Quad-Core ដែលមានល្បឿន 1.4GHz អេក្រង់ទំហំ 4.8 អ៊ីង HD Display រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ កាមេរ៉ាខាងក្រោយរបស់វាទំហំ 12MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ៕