ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S6/S6 Edge នឹងទទួលការ Update ទៅកាន់ Android Nougat ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនចែកចាយធំៗ 2 នៅអូស្រ្តាលីទើបតែធ្វើការ Update ទៅលើកម្មវិធី Software របស់ខ្លួនដោយបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy S6/ S6 Edge នឹងទទួលការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat ក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនចែកចាយទាំងពីរនេះគឺ Vodafone និង Optus ។

image

image

ក្រុមហ៊ុនចែកចាយទាំងពីរបញ្ជាក់ថា ការ Update នេះស្ថិតនៅក្នុងការសាកល្បងខណៈពេលដែលក្រុមហ៊ុន Optus បញ្ជាក់ថា ការតេស្តទៅលើប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងបញ្ជប់នៅពាក់កណ្តាល ឬនៅចុងខែឧសភានេះ។ សម្រាប់កាលបរិច្ឆេទជាក់លាក់នៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ៕