ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Android 7.0 នឹងដំណើរការបានហើយនៅលើស្មាតហ្វូន Samsung Galaxy A8 (2016) ឆាប់ៗនេះ

ឆាប់ៗនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 (2016) នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat ។ ស្មាតហ្វូននេះនឹងប្រើប្រាស់ Android 7.0 នេះបើតាមការចុះបញ្ជីនៅលើ GFXBench ហើយការអាប់ឌែតនេះក៏កំពុងតែធ្វើតេស្តដោយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងផងដែរ។

image

បច្ចុប្បន្ននេះ ស្មាតហ្វូន Samsung Galaxy A8 (2016) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ។ ប៉ុន្តែកាលបរិច្ឆេទនៃការដាក់អោយដំណើរការជាផ្លូវការនៅមិនទាន់ទម្លាយអោយដឹងនៅឡើយទេ។ យើងសង្ឃឹមថា ឆាប់ៗនេះវាពិតជាអាចដំណើរការបាននៅលើស្មាតហ្វូន Galaxy A8 (2016) ជាក់ជាមិនខាន៕