ព័ត៌មាន

Android Pay នឹងដាក់អោយដំណើរការក្នុងប្រទេសកាណាដានៅថ្ងៃទី 31 ខែឧសភាខាងមុខនេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ជាក់ថា Android Pay នឹងដាក់អោយដំណើរការក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសចំនួន 5 ដែលក្នុងនោះក៏មានប្រទេសរុស្សី និងប្រទេសកាណាដាផងដែរ។ នៅក្នុងប្រទេសរុស្សី ការដាក់អោយកម្មវិធីនេះដំណើរការនឹងចាប់ផ្តើមនៅដើមសប្តាហ៍នេ ហើយពេលនេះយើងបានដឹងដំណឹងនៃការចាប់ផ្តើមដាក់ដំណើរការនៅក្នុងប្រទេសកាណាដាផងដែរ។

image

យោងតាមរបាយការណ៍ថ្មីមួយនៅអាមេរិចខាងជើង សេវាកម្មនៃការចំណាយតាមរយៈស្មាតហ្វូនរបស់ក្រុមហ៊ុន Google នឹងដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី 31 ខែឧសភាខាងមុខនេះ។ សេវាកម្មនេះអាចដំណើរការបាននៅលើ Credit Card និង Debit Card នៅក្នុងប្រទេសកាណាដា ហើយវាអាចនឹងប្រើប្រាស់បាននៅកន្លែងជាច្រើន។ គ្រប់ស្មាតហ្វូនដែលប្រើប្រាស់ NFC និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android KitKat 4.4 គឺអាចប្រើប្រាស់សេវាកម្មនេះបាន៕