ព័ត៌មាន

Vodafone Smart N8 ស៊េរីថ្មីចុងក្រោយបំពាក់នូវប្រព័ន្ធ Speaker ភ្លោះ និងប្រព័ន្ធស្កែនក្រយ៉ៅដៃ

ស្មាតហ្វូន Vodafone Smart N8 ស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Vodafone បំពាក់នូវប្រព័ន្ធ Speakers Stereo និងប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) នៅផ្នែកខាងក្រោយដ៏ស្រស់ស្អាត។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 និងមានតម្លៃលក់ប្រហែលជា 85 ផោនតែប៉ុណ្ណោះ។

image

ស្មាតហ្វូន Vodafone Smart N8 មានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720p កាមេរ៉ាខាងក្រោយទំហំ 13MP កាមេរ៉ាខាងមុខទំហំ 5MP រ៉េមទំហំ 1.5GB និងបន្ទះឈីប MediaTek MT6737 Quad-Core ។ អ្វីដែលកាន់តែអស្ចារ្យនោះ ស្មាតហ្វូនស៊េរីថ្មី Smart N8 នេះដាក់លក់ហើយ!