ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ Premium ឥឡូវនេះអាចកម្មង់ទិញបានហើយនៅសហរដ្ឋអាមេរិច

ការកម្មង់ទិញមុន (Pre-order) ចាប់ផ្តើមកាលពីសប្តាហ៍មុននេះ ហើយឥឡូវនេះស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ Premium អាចកម្មង់ទិញបានហើយនៅសហរដ្ឋអាមេរិច។ លោកអ្នកអាចទិញបាននៅលើ Amazon និង Best Buy នៅក្នុងតម្លៃ 799.99 ដុល្លារអាមេរិច។ ស្មាតហ្វូននេះមានពណ៌ខ្មៅ និងពណ៌ទឹកប៊ិក។

image

សម្រាប់ស្មាតហ្វូននេះពណ៌ផ្កាឈូកស្ថិតនៅក្នុងបញ្ជីនៃការកម្មង់ទិញផងដែរ ហើយវាប្រហែលជាដាក់លក់នៅថ្ងៃទី​ 3 ខែកក្កដាខាងមុខនេះ។ ស្មាតហ្វូន Sony Xperia XZ Premium អាចប្រើប្រាស់បាននៅលើ GSM (ដូចជា AT&T និង T-Mobile ) ផងដែរ៕