ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ម៉ាឡេស៊ីចូលរួមក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ស្តីពីការអប់រំធំបំផុតប្រចាំឆ្នាំ 2017

នៅក្នុងព្រឹតិ្តការណ៍ស្តីពីការអប់រំ (Education EXPO 2017) ប្រចាំឆ្នាំធំបំផុតនៅក្នុងសាលពិពរណ៍កោះពេជ្រអាគារ (I) កាលពីថ្ងៃទី 24-25 ខែមិថុនា ឆ្នាំ 2017 គេសង្កេតឃើញមានស្ថាប័នអប់រំជាច្រើន និងក្រុមហ៊ុនជាច្រើនចូលរួមដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ពួកគេដើម្បីលើកកម្ពស់ទៅដល់ការសិក្សា ការសន្សំចំណេះដឹង និងការសន្សំទ្រព្យសម្រាប់កូនៗរបស់ពួកគេ។

image

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB របស់ម៉ាឡេស៊ីក៏ដាក់តាំងបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនដែលទទួលបានការចាប់អារម្មណ៍ និងអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ដាក់បង្ហាញនូវថេប្លេតស៊េរីថ្មី MYTEB MAX 4G (តម្លៃ 145 ដុល្លារ) ថេប្លេត MYTEB YES (តម្លៃ 99 ដុល្លារ) និងថេប្លេត MYTEB STEEL (តម្លៃ 79 ដុល្លារ) និងកុំព្យូទ័រ ChromeBook (តម្លៃ 149 ដុល្លារ) រួមជាមួយនឹងការបន្ថែមជូននូវកាដូអនុស្សាវរីយ៍ជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ។

image

MYTEB MAX 4G ជាផលិតផលថេប្លេតថ្មីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែវាមានអេក្រង់ទំហំ 10.1 អ៊ីងកម្រិតភ្លឺច្បាស់ FULL HD រ៉េមផ្ទុកទិន្នន័យទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងអាចបន្ថែមម៉េមូរីខាងក្រៅប្រភេទ microSD ទំហំដល់ទៅ 128GB ។ MYTEB MAX 4G ប្រើប្រាស់ស៊ីមពីរ 4G LTE ចាប់សេវាបានច្បាស់ល្អ កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាមុខទំហំ 3MP និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ថែមទៀត។ ថេប្លេតនេះលក់ក្នុងតម្លៃពិសេស 145 ដុល្លារ និងការធានាជូនរយៈពេលមួយឆ្នាំ។

image

MYTEB YES មានអេក្រង់ធំទំហំ 10.1 អ៊ីងកម្រិតភាពច្បាស់ HD រ៉េមផ្ទុកទិន្នន័យទំហំ 1GB (អាចតម្លើងកម្មវិធី ឬហ្គេមទំហំដល់ទៅ 4GB) ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងអាចបន្ថែមម៉េមូរីខាងក្រៅប្រភេទ microSD ទំហំដល់ទៅ 128GB ។ MYTEB YES ប្រើប្រាស់ស៊ីមពីរ 3G ចាប់សេវាបានច្បាស់ល្អ កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាមុខទំហំ 3MP និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ថែមទៀត។ ថេប្លេតនេះលក់ក្នុងតម្លៃពិសេស 99 ដុល្លារ និងការធានាជូនរយៈពេលមួយឆ្នាំ។

image

image

ចំនែក MYTEB STEEL រឹងម៉ាំ ធន់នឹងការធ្លាក់ពេញនិយមបំផុតសម្រាប់កូនៗ។ MYTEB STEEL មានអេក្រង់ទំហំ 7 អ៊ីង IPS HD Screen + 2.5D Gorilla Glass រ៉េមផ្ទុកទិន្នន័យទំហំ 1GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងអាចបន្ថែមម៉េមូរីខាងក្រៅប្រភេទ microSD ទំហំដល់ទៅ 128GB ។ MYTEB YES ប្រើប្រាស់ស៊ីមពីរ 3G ចាប់សេវាបានច្បាស់ល្អ កាមេរ៉ាខាងក្រោយទំហំ 5MP កាមេរ៉ាមុខទំហំ 3MP និងប្រព័ន្ធ Bluetooth 4.0 រួមទាំង WiFi ថែមទៀត។ ថេប្លេតនេះលក់ក្នុងតម្លៃពិសេស 79 ដុល្លារ និងការធានាជូនរយៈពេលមួយឆ្នាំ។

image

image

ក្នុងព្រឹត្តិការណ៍ស្តីពីរការអប់រំ EDUCATION EXPO 2017 មនុស្សជាច្រើនកុះករចូលមកស្តង់ MYTEB ដើម្បីធ្វើការតេស្តទៅលើថេប្លេតស៊េរីថ្មីទាំងនេះ ហើយក៏ទិញសម្រាប់កូនៗរបស់ពួកគេ និងតម្រូវការការងាររបស់ពួកគេផងដែរ។ ថេប្លេតនេះមិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ វាថែមទាំងងាយស្រួលក្នុងការយកតាមខ្លួនថែមទៀត។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមទំនាក់ទំនងរកទិញបានតាមរយៈលេខទូរស័ព្ទ 098398811, 0883708811, 0767777561 ឬចូលទៅក្នុងគេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Page ដែលមានឈ្មោះថា MYTEB Cambodia។ ទីតាំងរបស់ក្រុមហ៊ុន: ផ្ទះលេខ 13-C ផ្លូវលេខ 2 កែវផ្លូវកោសដូង សង្កាត់ទឹកល្អក់៣ ខ័ណ្ឌទួលគោក៕