ព័ត៌មាន

រូបរាងរបស់ហ្វាប់ប្លេត Galaxy Note 8 ត្រូវទម្លាយដោយក្រុមហ៊ុនផលិតសម្បកទូរស័ព្ទ

ជារឿយៗ ក្រុមហ៊ុនផលិតសម្បកទូរស័ព្ទតែងតែបញ្ចេញនូវរូបភាពជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មីដែលក្រុមហ៊ុននៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការនោះ នៅថ្ងៃនេះយើងក៏ឃើញសម្បកទូរស័ព្ទថ្មីមួយទៀតរបស់ហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 ។

image

តាមរយៈសម្បកនេះយើងអាចមើលឃើញយ៉ាងច្បាស់អំពីប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយភ្ជាប់ជាមួយអំពូល LED Flash សែនស័រវាស់ចង្វាក់បេះដូង និងប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) ថែមទៀតៀង។ ការរចនារូបរាងរបស់សម្បកទូរស័ព្ទនេះគឺបន្ទាប់ពីការបែកធ្លាយនូវរូបភាព Renders របស់ហ្វាប់ប្លេត Galaxy Note 8 កាលពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុង Galaxy Note 8 ក៏ភ្ជាប់ជាមួយនឹងប៊ូតុង Bixby ផងដែរ។

ហ្វាប់ប្លេត Galaxy Note 8 គ្រោងនឹងប្រកាសបង្ហាញខ្លួននៅខែក្រោយនេះគឺនៅថ្ងៃទី 26 ខែសីហាខាងមុខនេះនៅក្នុងទីក្រុងញ៉ូវយ៉ក ហើយតម្លៃនៃការលក់របស់វាគឺប្រហែលជាខ្ទង់ 1000 អ៊ឺរ៉ូ៕