ព័ត៌មាន

ក្រុមហ៊ុន Huawei ទទួលបាន វិញ្ញាប័ណប័ត្របញ្ជាក់គុណភាព ហើយកាន់តែពិសេស nova 2 plus នាំមកជាមួយកាមេរ៉ាមុខ 20 MP

 ក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនជំនាន់ថ្មី nova 2  និង  nova 2 plus ប៉ុន្តែដំបូងក្រុមហ៊ុនដាក់លក់នៅប្រទេសចិនមុនគេ។ ប៉ុន្តែពេលនេះទីផ្សាររបស់ស្មាតហ្វូនទាំងពីរ អាចឈានជើងចេញពីទឹកដីចិនបានហើយក្រោយពីទទួលបានការបញ្ជាក់ពីគុណភាពដោយ FCC ។

ក្រុមពិនិត្យគុណភាព US FCC បានបញ្ជាក់គុណភាពឲ្យស្មាតហ្វូនចំនួន 02 ម៉ូលដែល។  ស្មាតហ្វូន nova 2 plus ដាក់លក់នៅចិនមានកូដលេខ BAC-AL00 តែក្រោយមក FCC បានដាក់កូដថា the BAC-L03  និង  BAC-L23។ ម៉ូលដែល BAC-L03 ប្រើជើងស៊ីមមួយ ​ចំណែកម៉ូដែល BAC-L23 ប្រើជើងស៊ីមចំនួន 02។ ក្រោយពីទទួលបានវិញ្ញាប័ណប័ត្រ    ស្មាតហ្វូននេះ អាចពង្រីកទីផ្សារបស់ខ្លួនបានកាន់តែទូលំទូលាយ។

nova 2 plus ជាស្មាតហ្វូនធន់មធ្យម បំពាក់អេក្រង់ទំហំ​  5.5 អ៊ីង ប្រើអេក្រង់ប៉ះបញ្ជា 1080p។ ម៉ូដែលនេះប្រើបន្ទះឈីបប្រភេទ Kirin 659 និងភ្ជាប់មេម៉ូរ៉ីទំហំ 128GB។ លើសពីនេះ វាជាស្មាតហ្វូនប្រើថ្មទំហំ 3,340 mAh ។ ស្មាតហ្វូននេះប្រើអង្គប្រតិបត្តិការ Android 7.0 Nougat។ បើនិយាយពីការថតរូបវិញ វាជាប្រភេទស្មាតហ្វូនភ្ជាប់កាមេរ៉ា ក្រោយចំនួនពីរ មានទំហំ12 MP  និង 8 MP។ សម្រាប់អ្នកចូលចិត្តប្រើកាមេរ៉ាមុខ ប្រាកដជាពេញចិត្តស្មាតហ្វូននេះខ្លាំងតែម្តង ដោយសារកមេរ៉ាមុខរបស់វាមានទំហំ 20 MP ថតរូបបានច្បាស់ឥតព្រាល។

 

image

 

ប្រភព៖ nova 2 plus