ព័ត៌មាន

ស្មាតហ្វូន Xiaomi X1 ក្រើកពេញបណ្តាញសារព័ត៌មានខណៈពេលដែលវាមិនមានព័ត៌មានផ្លូវការ

ស្មាតហ្វូន Xiaomi X1 មានភាពល្បីល្បាញយ៉ាងខ្លាំង បើទោះបីជាវាមិនទាន់មាន រូបរាងពិតប្រាកដក៏ដោយ។ ព័ត៌មានមួយចំនួនដែលគេទទួលបានមានដូចជាការបញ្ជាក់ពីកម្រិតបង្ហាញ អេក្រង់ ការប្រើកាមេរ៉ាចំនួនពីរគ្រាប់ និងមុខងារស្កេនម្រាមដៃ។

 កាលពីសប្តាហ៍មុនមានព័ត៌មានជាច្រើនបានចុះផ្សាយថាម៉ូដែលចាស់  Xiaomi Redmi Pro 2  ថានឹង ត្រូវគេបោះបង់ចោល ហើយគេបង្វែរការចាប់អារម្មណ៍ជាមួយ Xiaomi X1 ថ្មីជំនួសវិញ។ ឥឡូវនេះគេទទូលបានការបង្ហាញចុងក្រោយរបស់ Xiaomi X1 ដែលមាន ប្រអប់ទូរស័ព្ទដ៏រឹងមាំ។

ការបង្ហាញចុងក្រោយនេះបានបញ្ជាក់យ៉ាងច្បាស់ពី Xiaomi X1  ថាមានគែមអេក្រង់កោងនៅចុងប្រអប់ផ្នែកខាងលើ និងខាងក្រោម។ ព័ត៌មានមុនបានរំពឹងទុកថា ស្មាតហ្វូននេះ នឹងប្រើអេក្រង់កម្រិត  2160 x 1080 ភិចសែល  ដែលមានលក្ខណៈ Full Vision ដូចជា​ LG G6។ នៅផ្នែកខាងក្រោយមានភ្ជាប់កាមេរ៉ា និងមុខងារស្កេនម្រាមដៃ។ លើសពីនេះ វាប្រើ LED flash ដើម្បីបន្ថែមពន្លឺនៅពេលថតរូបឲ្យកាន់តែមានភាពស្រស់ស្អាត។ រូបភាពរបស់ស្មាតហ្វូន Xiaomi X1 ចរាចរក្រើកពេញបណ្តាញសារព័ត៌មានខណៈពេលដែលវាមិនទាន់បានដាក់បង្ហាញ ឬមានរូបរាងច្បាស់លាស់យ៉ាងណានៅឡើយ។ គេរំពឹងទុកថា ស្មាតហ្វូននេះនឹងដាក់លក់នៅទីផ្សារនាពេលខាងមុខនេះ។ 

រូបភាពខាងក្រោមនេះប្រមូលបានពីព័ត៌មានចច៉ាមអារ៉ាមផ្សេងៗ៖

image

image