ព័ត៌មាន

ព្រឹត្តិការណ៍ NOKIA Mega Sale 2 ដាក់លក់ស្មាតហ្វូន Nokia 3,5,6 និង Nokia 3310 (2017) ជាមួយការបន្ថែមកាដូយ៉ាងច្រើន

ចាប់ពីថ្ងៃទី 28 ដល់ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2017 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA រៀបចំនូវព្រឹត្តិការណ៍ NOKIA Mega Sale 2 នៅមុខផ្សារទំនើបស្ទឹងមានជ័យថ្មីដើម្បីដាក់់លក់ស្មាតហ្វូនស៊េរីថ្មី Nokia 3, Nokia 5, Nokia 6 រួមជាមួយនឹងទូរស័ព្ទ Nokia 3310 (2017) ជាមួយការថែមជូនកាដូពិសេសជាច្រើនសម្រាប់អតិថិជន។ រាល់ការទិញទូរស័ព្ទ ស្មាតហ្វូនណាមួយនោះ លោកអ្នកនឹងទទួលបានលេខពិសេសតម្លៃ $60 និងអ៊ីនធើណិត 120GB ឥតគិតថ្លៃសំរាប់ប្រើពេញមួយឆ្នាំផងដែរ។ 

image

Nokia 3 មានអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពចបាស់ HD កាមេរ៉ាមុខក្រោយទំហំ 8 មេហ្គាភិចសែល និងទ្រទ្រង់ស៊ីមកាត 4G LTE លក់ត្រឹមតែ $143 ។ ចំនែកស្មាតហ្វូន Nokia 5 វិញមានអេក្រង់ទំហំ 5.2 អ៊ីងបំពាក់ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Scanner) កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលលក់ត្រឹមតែ $193 ។ អ្វីដែលកាន់តែទាក់ទាញបំផុតនោះ ទូរស័ព្ទ Nokia 3310 (2017) ដែលម៉ាកម៉ូដែលមួយនេះល្បីឈ្មោះតាំងពីអំឡុងឆ្នាំ 2000 ក៏ផ្លាស់ប្តូររូបរាងថ្មីអេក្រង់ពណ៌កូល័រទំហំ 2.4 អ៊ីងបំពាក់កាមេរ៉ា ថាមពលថ្មខ្លាំងប្រើប្រាស់បានមួយខែ ដាក់ស៊ីមបានពីរ ហើយមាន 4 ពណ៌សម្រាប់ជ្រើសរើសលក់ត្រឹមតម្លៃ $48

image

ចំនែកស្មាតហ្វូនស៊េរីថ្មី Nokia 6 វិញមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD ប្រព័ន្ធស្កែនក្រយ៉ៅដៃ ឧបាល័រស៊េរីថ្មី Dolby Atmos កាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែលលក់ត្រឹមតែ $229 ។ សូមប្រញាប់ឡើង កម្មវិធី NOKIA Mega Sale នេះមានរយៈពេល 3 ថ្ងៃប៉ុណ្ណោះគឺចាប់ពីថ្ងៃទី 28 ដល់ថ្ងៃទី 30 ខែកក្ដដានេះនៅមុខផ្សារទំនើបស្ទឹងមានជ័យថ្មីចាប់ពីម៉ោង ៨៖៣០ នាទីដល់ម៉ោង ៧ យប់៕