ព័ត៌មាន

ក្រុមហ៊ុនសាមសុងនឹង​​បង្ហាញ​ GALAXY NOTE 8 នៅថ្ងៃទី ២៣ កញ្ញា ២០១៧

មិនដល់ប៉ុន្មានថ្ងៃទៀតទេ ការដាក់បង្ហាញជាផ្លូវការនូវទូរស័ព្ទ SAMSUNG GALAXY NOTE 8 នឹងធ្វើឡើង។ ​ មនុស្សជាច្រើននៅក្នុងពិភពលោក នឹងត្រូវធ្វើការតម្រង់ជួរនៅហាងនៅថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ២០១៧​ ដើម្បីរង់ចាំមើលបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់របស់ ក្រុមហ៊ុន SAMSUNG ដោយផ្ទាល់ភ្នែក នោះគឺGalaxy Note 8 ដ៏អស្ចារ្យ។

 image

ទើបតែរយះពេលបីខែកន្លះកន្លងផុតទៅ ក្រុមហ៊ុន SAMSUNG បានដាក់បង្ហាញនូវ The Galaxy S8 របស់ខ្លួន។ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ដូច្នេះហើយក្រុមហ៊ុនខិតខំស្រាវជ្រាវដោយសម្រេចបានបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែលនឹងគ្រោងដាក់បង្ហាញម៉ូដែលដ៏ថ្មីស្រឡាងនេះ ជាសាធារណៈនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ គឺ ចំពោះមុខពិភពលោកទាំងមូលនៅវេលាម៉ោង១១ព្រឹក (យប់នៅភ្នំពេញ ត្រូវជាម៉ោង ១០ យប់) ដែលព្រឹត្តិការណ៏នេះធ្វើឡើងនៅ New York’s Park Avenue Armory

 image

ពត៌មានអំពី GALAXY NOTE 8 កំពុងតែត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ខណៈពេលដែលអ្នកប្រើប្រាស់កំពុងរង់ចាំមើលស្មាតហ្វូនស៊េរីថ្មីនេះ ។

ពត៌មានជាផ្លូវការបានបង្ហាញពីរូបរាងនៃទូរស័ព្ទដែលមានរូបរាងស្រដៀងទៅនឹង Galaxy S8 ដែលជ្រុងវែងទាំងសងខាងនៃអេក្រង់របស់វាមានរាងកោង និងនៅផ្នែកខាងលើនិងខាងក្រោមនៃជ្រុងទូរស័ព្ទ នៅសល់អេក្រង់ តិចតួចបំផុត ហើយវាធ្វើឲ្យអេក្រង់ អាចបញ្ចេញសម្ថភាព

ដ៏អស្ចារ្យបំផុត។ ជាលក្ខណៈពិសេសមួយទៀតរបស់ប៊ិចពណ៌ខៀវនៃទូរស័ព្ទស៊េរីGalaxy Note ដែលវានឹងបង្ហាញខ្លួនជាមួយគ្នានៅថ្ងៃបើកសម្ពាធន៍ផងដែរនោះ វាត្រូវបានយកមកប្រើប្រាស់សម្រាប់យុទ្ធនាការGalaxy Note 8 ដើម្បីផ្សព្វផ្សាយផងដែរ។

  វីដេអូរនេះបង្ហាញអំពី “Do Bigger Things” ដែលធ្វើឱ្យអ្នកទស្សនារំពឹងថានឹងមានអ្វីអស្ចារ្យនឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ។

 

សូមបញ្ជាក់ព្រឹត្តិការណ៌ នេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង១១ព្រឹកនៅទីក្រុងញូយ៉ក (ដែលត្រូវនឹងម៉ោង ១០ យប់នៅប្រទេសកម្ពុជា)​ ហើយការផ្សាយបន្តផ្ទាល់នេះលោកអ្នកអាចរកបានតាមគេហទំព័រផ្លូវការរបស់ Samsung ។

http://www.samsung.com/global/galaxy/events/unpacked/